កុំ​ចេះ​តែ​ហ៊ាន ទោះបី​គេ​នៅ​ម្នាក់ឯង​ក៏​ដោយ

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​មោងឫស្សី​ចាប់ខ្លួន​កាលពី​បន្ទាប់​ពី​បាន​រត់គេច​ខ្លួន​បាន​១​ថ្ងៃ បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ពី​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ​ម្នាក់ ថា​បាន​លប​ឡើង​លើ​ផ្ទះ​បម្រុង​ចាប់រំលោភ​ខណៈ​នាង​នៅផ្ទះ​តែ​ម្នាក់ឯង ។

សមត្ថកិច្ច​ស្រុក​មោងឫស្សី​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ រី រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​គួ​យ​ជីកដី ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ជ​.​ឆ​.​វ អាយុ​១៣​ឆ្នាំ ។

នៅ​ក្នុង​ពាក្យបណ្ដឹង​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នាង​រស់នៅ​ផ្ទះ​តែ​ម្នាក់ឯង ដោយសារ​ឪពុក​ម្តាយ​របស់​នាង​ទៅ​ធ្វើ​កម្មករ​ស៊ីឈ្នួល​ដក​ដំឡូង​ឲ្យ​គេ​នៅ​ព្រំដែន ។ នៅ​យប់​កើតហេតុ ខណៈ​នាង​កំពុង​ដេក​លក់ ស្រាប់តែ​បុរស​ម្នាក់​បាន​លប​ឡើងផ្ទះ​របស់​នាង​ហើយ​បាន​ចាប់​ខ្ទប់មាត់​នាង ព្រមទាំង​គំរាម​នាង​មិន​ឲ្យ​រើបម្រះ និង​ស្រែក​ឡើយ ។ ដោយសារ​សំឡេង​នោះ​ធ្វើ​ឲ្យ​នាង​ដឹង​ថា​ជា​ឈ្មោះ រី រិ​ទ្ធ ដែល​នៅផ្ទះ​ក្បែរ​គ្នា ។

ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​នៅ​ក្នុង​ពាក្យបណ្ដឹង​ទៀត​ថា ខណៈ​ពេល​ដែល​ជនសង្ស័យ​បម្រុង​សម្រាត​នាង​ដើម្បី​រំលោភ នាង​ក៏​មានឱកាស​រើបម្រះ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ៗ​ដើម្បី​ឲ្យ​អ្នក​ភូមិ​គេ​បានឮ និង​មក​ជួយ ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​រត់គេច​ខ្លួន​បាត់​ទាំង​យប់ ។

សមត្ថកិច្ច​ស្រុក​មោងឫស្សី បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ករណី​នេះ​ដោយ​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ទាំង​យប់ ហើយ​ក៏​ធ្វើការ​ស្រាវជ្រាវ រហូត​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ល្ងាច​ថ្ងៃ​បន្ទាប់​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត នៅ​លើ​ចុង​ដូង នៅ​ពេល​ដែល​រូបគេ​រត់​ទាល់ច្រក​។

នៅ​ថ្ងៃ​ទី​៥ ខែកក្កដា​នេះ ជនល្មើស​ត្រូវ​នគរបាល​ស្រុក​បញ្ជូន​ខ្លួន និង​កសាង​សំណុំរឿង​ទៅ​កាន់​ស្នងការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​។ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល បាន​ឲ្យ​ដឹង​ថា ជនល្មើស​ឈ្មោះ សយ សិ​ដ្ឋ អាយុ​១៥​ឆ្នាំ រស់នៅ​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បាន​មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​មួយ​កន្លែង​នៅ​ខាងក្រោយ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល​។

កម្លាំង​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​កាលពី​ថ្ងៃ​កើតហេតុ ថ្ងៃ​ទី​៤ ខែកក្កដា កន្លងទៅ ជន​នេះ​បាន​ល្បួង​ក្មេង ស្រី​អាយុ​៥​ឆ្នាំ​ម្នាក់ ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច​ម្តង​នៅ​ក្នុង​ខ្ទម​ចម្ការ​នៅ​ក្រោយ​ភូមិ ខណៈ​ដែល​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​មិន​នៅ​។

អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​លោក ប៊ុត នឿ​ន បាន​ឲ្យ​ដឹង​ថា ជនល្មើស ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​របស់​ជីដូន និង​ឪពុក ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​។ ដោយ​ជនល្មើស​បាន​ព្យាយាម​រត់គេច​ពី​ការ​ដេញ​តាម​ចាប់ ហើយ​រត់​ទាល់ច្រក​ក៏​បាន​ឡើង​ដើម​ដូង​ដើម្បី​សម្ងំ​លាក់ខ្លួន តែ​យ៉ាងណា​ក៏​ត្រូវ​បាន​នគរបាល រក​ឃើញ​។

កម្លាំង​នគរបាល​បាន​បន្ថែម​ថា កាលពី​ថ្ងៃ​កើតហេតុ ខណៈ​ដែល​ជន​នេះ​នៅ​មើល​ទូរទស្សន៍​ក្នុង រោង​ចម្ការ​ជាមួយនឹង​ក្មេង​ស្រី​រង​គ្រោះ ជន​នេះ​បាន​ល្បួង​នាង​រំលោភ​បាន​សម្រេច​តែ​មិន​ស៊ីជម្រៅ​ខ្លាំង​។ ហើយ​ក្រោយ​ពី​រំលោភ​សម្រេច ជន​នេះ​មិន​បាន​គេចខ្លួន​ទៅ​ណា​ភ្លាម​ៗ​ទេ ដោយ​ធ្វើ​ដូច​ជា​មិនដឹង​រឿង​។

តែ​យ៉ាងណា ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​រឿង​នេះ​ទៅ​ប្រាប់ ជីដូន និង​ឪពុក​ម្តាយ​នាង ទើប​មានការ​មក​ប្តឹង ហើយ​ក៏​ឈាន​ឲ្យ​មានការ​ចុះ​ទៅ​ចាប់ខ្លួន​។ លោក​អធិការរង​បាន​បញ្ជាក់​ថា​ក្រោយ​ពី​មានការ​នាំ​ខ្លួន​មក​សាកសួរ ជនល្មើស​បាន ទទួល​ឆ្លើយ​សារភាព ទើប​កម្លាំង​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​បន្ត​មក​ស្នងការដ្ឋាន​៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កុំ​ចេះ​តែ​ហ៊ាន ទោះបី​គេ​នៅ​ម្នាក់ឯង​ក៏​ដោយ

កុំ​ចេះ​តែ​ហ៊ាន ទោះបី​គេ​នៅ​ម្នាក់ឯង​ក៏​ដោយ

កុំ​ចេះ​តែ​ហ៊ាន ទោះបី​គេ​នៅ​ម្នាក់ឯង​ក៏​ដោយ