​ចេះ​តែរ​មាស់​អញ្ចាញធ្មេញ អ្នក​គួរតែ …

​ចេះ​តែរ​មាស់​អញ្ចាញធ្មេញ អ្នក​គួរតែ ...


​ចេះ​តែរ​មាស់​អញ្ចាញធ្មេញ អ្នក​គួរតែ ...

​កង្វះ​អនាម័យ​មាត់​ធ្មេញ និង​បញ្ហា​ធ្មេញ​ភាគច្រើន អាច​នឹង​ត្រូវបាន​គេ​ចាត់ទុកថា មាន​ផលប៉ះពាល់​ទៅលើ សុខភាព​អញ្ចាញធ្មេញ​ដែរ​។ វា​អាច​នឹង​មាន​អា​ការៈរមាស់ៗ នៅ​ជុំវិញ​អញ្ចាញ​ធ្មេញ ហើយ​ពេល​ខ្លះ អាច​នឹង​បង្ក​ការ​រលាក​បាន​ទៀតផង​។ យ៉ាងណាមិញ កាលណា​ឧស្សាហ៍​មាន​ករណីបែបនេះ អ្នក​ត្រូវតែទៅ​ជួប​ពេទ្យធ្មេញ​។ ពេលខ្លះ អាការៈរ​មាស់​អញ្ចាញ​ធ្មេញ អាច​កើតឡើង​ដោយសារតែ ការ​ប៉ះ​ធ្មេញ​មិន​ត្រឹមត្រូវ អា​លែ​ក​ស៊ី អតុល្យភាព​អ័រម៉ូន និង​ចង្កោម​រោគសញ្ញា​រលាក​ក្នុង​មាត់​ជាដើម​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ដើម្បី​អាច​ដោះស្រាយ ករណីរ​មាស់​អញ្ចាញធ្មេញ​បាន តាម​បែប​ធម្មជាតិ​នោះ អ្នក​គួរតែ​សាកល្បង នូវ​វិធី​ដូចខាងក្រោម​នេះ​សិន មុននឹង​ទៅ​ជួប​ពេទ្យធ្មេញ​។

ញ៉ាំ​ទឹក​ត្រជាក់​មួយ​កែវ​
ភាព​ត្រជាក់ អាច​មាន​លក្ខណៈ​ជា​ថ្នាំស្ពឹក​តិចតួច​ដែរ ដែល​ជួយ​បំបាត់​បញ្ហារ​មាស់​បាន​ច្រើន​។ យក​ល្អ​អ្នក​គួរតែ​យក​ទឹក​ត្រជាក់​។

ខ្ពុរមាត់​នឹង​ទឹកអំបិល​
ទឹកអំបិល មិន​ត្រឹមតែ​ល្អ ក្នុង​ការបំបាត់​អា​ការៈឈឺ​បំពង់​ក​ទេ តែ​ក៏​បំបាត់​ការ​រមាស់​អញ្ចាញធ្មេញ​ដែរ​។ ចូ​រលាយ​អំបិល​មួយ​ស្លាបព្រា​បាយ ក្នុង​ទឹក​មួយ​កែវ ហើយ​យក​វា​ខ្ពុរ​ក្នុង​មាត់ ជាពិសេស កន្លែង​ដែល​មាន​អារម្មណ៍​ថា រមាស់​នោះ​កន្លះ​នាទី ហើយ​ខ្ជាក់​ចេញ​វិញ​។

លាប​ប្រទាល​កន្ទុយក្រពើ​
ជែល​ប្រទាល​កន្ទុយក្រពើ អាច​ជួយ​ព្យាបាល​បញ្ហា​សុខភាព​បាន​ច្រើន ហើយ​ក្នុងនោះ ក៏​មាន​ការ​រមាស់​អញ្ចាញធ្មេញ​ដែរ​។ ចូរ​យកជែ​លរបស់​វា លាប​ផ្ទាល់​នៅលើ​កន្លែង​ដែល​រមាស់ រយៈពេល​ពីរ​បី​នាទី មុន​នឹង​លាង​សម្អាត​វា​ចេញ​។

ចៀសវាង​អាហារ​មួយចំនួន​
នៅពេល​មាន​អាការៈ រមាស់​អញ្ចាញធ្មេញ រឿង​ចុងក្រោយ ដែល​អ្នក​ត្រូវ​ធ្វើ​នោះ គឺ​កុំឲ្យ​អាការៈ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​។ ដូច្នេះ អ្នក​គួរតែ​ចៀសវាង អាហារ​មាន​ជាតិ​អាស៊ីត ដូចជា ទឹកក្រូច​ច្របាច់ ផា​ស្តា ទឹកជ្រលក់​ប៉េងប៉ោះ​ជាដើម​។ អាហារ​ហឹរ ជា​អ្វី​ដែល​ត្រូវ​ចៀសវាង​បំផុត​ដែរ​។

មានរឿង​ច្រើន​ទៀត ដែល​អាច​ជួយ​បំបាត់ អាការៈរ​មាស់​អញ្ចាញធ្មេ​ញ​បាន​។ តែ​បើសិនជា អា​ការៈ​នេះ​មិន​អាច​ដោះស្រាយ​បាន ជាមួយនឹង​វិធី​ទាំងអស់​ខាងលើ​ទេ វា​គួរតែ​ដល់ពេល ទៅ​ជួប​ពេទ្យធ្មេញ​វិញ​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។