គួរឲ្យស្ដាយ! U-16កម្ពុជា ចាញ់ U-16ថៃ ៦-០ ធ្លាក់មកលេខ២ ពូលB

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានស្គាល់ការបរាជ័យលើកដំបូងក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់ AFF U-16 Championship 2016 បន្ទាប់ពីប្រកួតចាញ់ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំថៃ ដោយលទ្ធផល ៦-០ មុននេះបន្ដិច នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា ធ្លាក់មកឈរលេខ២ ខណៈក្រុមការពារតំណែងជើងឯកថៃ ឡើងឈរកំពូលតារាងពូលB ។

ការប្រកួតនេះ តង់ទី១ ក្រុមទាំងពីរមានឱកាសសម្រុករកគ្រាប់បាល់រៀងៗខ្លួន ប៉ុន្ដែក្រុមយុវជនកម្ពុជា មិនអាចបំប៉ោង សំណាញ់ទីក្រុមភ្ញៀវបានទេ ព្រោះមានការរារាំងដោយខ្សែការពារ និងសង្គ្រោះដោយអ្នកចាំទី គ្រាដែលក្រុមយុវជនថៃ រកបាន ១គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ Korawich Tasa នៅនាទី៤០ ដើម្បីនាំមុខកម្ពុជា ១-០ ក្នុងតង់ទី១ ។ នៅតង់ទី២ ក្រុមថៃ បានបន្ថែម ៤គ្រាបទៀត ដែលធ្វើសម្រេចដោយការទាត់បាល់ពិន័យ ១១ម៉ែត្រដោយកីឡាករ Sumana Salapphet នៅនាទី៥៣, កីឡាករ Peerapat Kaminthong នាទី៦៣ និង កីឡាករ Jinawat Russamee នៅនាទី៧៣ និងនាទី៨៣ និងគ្រាប់បាល់ចុងរកបានដោយកីឡាករ Korawich Tasa នៅនាទី៩០ ។

សម្រាប់ការបរាជ័យទាំងគួរឲ្យសោកស្ដាយនេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា ធ្លាក់មកឈរលេខ២ ក្នុងពូលB មាន ៦ពិន្ទុ ក្រោយប្រកួត ៣លើកឈ្នះ២ និងចាញ់ ខណៈអតីតក្រុមជើងឯកឆ្នាំចាស់ថៃ ឈរកំពូលតារាង ដោយ ៣ប្រកួតឈ្នះទាំងបី មាន ៩ពិន្ទុ ។ ប៉ុន្ដែយ៉ាងណាក្រុមយុវជនកម្ពុជា ក៏នៅសល់មួយប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមយុវជនទីម័រខាងកើត ដើម្បីដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៩ ខែកក្កដានេះផងដែរ ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា

ក្នុងព្រឹត្តិការណ៍បាលទាត់ Homeless World Cup ឆ្នាំ២០១៦ នេះដែរ គឺមានការបែងចែកនូវពានរង្វាន់ទៅតាមផ្នែកនីមួយៗជាច្រើន ដូចជា៖ Men’s Quaich , Men’s Shield, Men’s Globe, Men’s Bowl, Men’s Plate, Women’s Plate, Homeless World Cup និង Women’s Homeless World Cup ។

ទាក់ទងនឹងការប្រកួតវគ្គផ្តាច់ព្រ័តវិញ ស៊ុយអែត បាននាំមុខមុន១គ្រាប់ ប៉ុន្តែមិនថ្វី កីឡាវ័យក្មេងមួយរូប ដែលមានឈ្មោះថា ចាន់ មិនា រួមទាំងជាប្រធានក្រុមផងនោះ ស៊ុតចូលបានរហូតបានដល់ ៤គ្រាប់ម្នាក់ឯងក្នុងការប្រកួត ជាមួយគ្រាប់បាល់ ៤គ្រាប់ផ្សេងៗរបស់មិត្តរួមក្រុមរបស់ខ្លួន តែយ៉ាងណាមិញ ស៊ុយអែត ក៏បានវាយបកបានមួយគ្រាប់ទៀតដែរ ដែលធ្វើឲ្យលទ្ធផល បញ្ចប់ការប្រកួតគឺ កម្ពុជា យកឈ្នះ ៨-២ ។

គួរបញ្ជាក់ដែរថា មុននឹងឡើងមកជួប ស៊ុយអែត ក្នុងវគ្គផ្តាច់ព្រ័តនេះ ក្រុមកម្ពុជាបានយកឈ្នះ ក្រុមមកពី សហរដ្ឋអាមេរិក ដោយលទ្ធផល ៥-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ផងដែរ។

ដូច្នេះ អបអរសាទរ កម្ពុជា ក្លាយជា ជើងឯក Men’s Globe ក្នុងព្រឹត្តការណ៍ Homeless World Cup ឆ្នាំ២០១៦ នេះ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យស្ដាយ! U-16កម្ពុជា ចាញ់ U-16ថៃ ៦-០ ធ្លាក់មកលេខ២ ពូលB

គួរឲ្យស្ដាយ! U-16កម្ពុជា ចាញ់ U-16ថៃ ៦-០ ធ្លាក់មកលេខ២ ពូលB

គួរឲ្យស្ដាយ! U-16កម្ពុជា ចាញ់ U-16ថៃ ៦-០ ធ្លាក់មកលេខ២ ពូលB

គួរឲ្យស្ដាយ! U-16កម្ពុជា ចាញ់ U-16ថៃ ៦-០ ធ្លាក់មកលេខ២ ពូលB