បោក​សម្លៀក​បំពាក់​ទារ​ក បាន​ត្រឹមត្រូវ គួរ​ធ្វើ​ម៉េច​ខ្លះ​?

បោក​សម្លៀក​បំពាក់​ទារ​ក បាន​ត្រឹមត្រូវ គួរ​ធ្វើ​ម៉េច​ខ្លះ​?


បោក​សម្លៀក​បំពាក់​ទារ​ក បាន​ត្រឹមត្រូវ គួរ​ធ្វើ​ម៉េច​ខ្លះ​?

​នៅពេល​និយាយ​អំពី​ទារក ជាពិសេស ទារក​ទើបនឹង​កើត ប្រហែលជា​មាន​រឿង​ពិបាក​ច្រើន​បន្តិច ដែល​ត្រូវ​ដោះស្រាយ​។ អ្នកត្រូវការ​បំបៅ​គេ ឲ្យ​តាម​ពេលវេលា​ដែល​កំណត់ ត្រូវ​ទិញ​ខោ​ទឹក​ក​នោម ឬ​សម្លៀកបំបាក់​បន្ថែម​។ ពិតណាស់ អ្នក​ប្រហែលជា​ដឹង​ហើយ​ថា ក្មេង​ដែល​ស្លៀក​សម្លៀក​បំពាក់​សាច់​ក្រណាត់ គឺ​ស្រួលខ្លួន​ជាង​សម្លៀក​បំពាក់​សាច់​រលោង​។ បើសិន​ជា​អ្នក​ត្រូវ​ទិញ សម្លៀក​បំពាក់​សាច់​ក្រណាត់ឲ្យ​គេ​ពាក់​នោះ យក​ល្អ អ្នក​គួរតែ​ធ្វើយ៉ាងណា ដឹង​អំពី​របៀប​បោក​សម្អាត​វា​ដែរ ដើម្បី​កុំឲ្យ​មាន​បញ្ហា​ដល់ទា​រកបាន​។

​ចូរ​ជ្រលក់​សម្លៀក​បំពាក់​របស់​ទា​រក នៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ជាមួយ​សាប៊ូ​ជានិច្ច​។ ចូរ​ចៀសវាង​ការប្រើ​សាប៊ូ​ណា ដែល​មាន​ក្លិន​ខ្លាំង ព្រោះ​វា​អាច​បន្សល់​ជា​ជាតិគីមី​គ្រោះថ្នាក់ ដែល​នាំឲ្យ​មាន​ប្រតិកម្ម​អា​លែ​ក​ស៊ី ឬ​រមាស់​ស្បែក​ទា​រកបាន​។​

បើ​អាច គួរតែ​ត្រាំ​សម្លៀក​បំពាក់​ទារក នៅក្នុង​សាប៊ូ​បោក​ខោ​អាវ ដែល​មាន​ជាតិ​កាត់​តិចតួច​ទៅ​បាន​ហើយ​។​

យក​ល្អ គួរតែ​ប្រើ​ច្រាស់ ដើម្បី​ដុស​សម្អាត កន្លែង​ដែល​គគ្រេច ចេញពី​សម្លៀក​បំពាក់​គេ​ផង ព្រោះ​ម៉ាស៊ីនបោកខោអាវ មិន​អាច​ដោះស្រាយ​រឿង​នេះ​បាន​ល្អ​ឡើយ​។ ដូច្នេះ ការបោក​សម្លៀកបំពាក់​ទារក​ដោយ​ដៃ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ទើប​ធានាបាន​នូវ​ភាព​ស្អាត​។

ចូរ​បោក​សម្លៀក​បំពាក់​ទារក ដាច់ដោយឡែក​ពី​គេ និង​មិន​ត្រូវ​បោក ជាមួយ​សម្លៀក​បំពាក់​ម​នុស្ស​ធំ​ឡើយ ព្រោះ​ភាព​គគ្រេច​របស់​សម្លៀក​បំពាក់​មនុស្ស​ធំ អាច​ជាប់​នឹង​សម្លៀក​បំពាក់​ទារក ដែល​ជាហេតុ​នាំឲ្យ​មាន​ប្រតិកម្ម​អា​លែ​ក​ស៊ី ឬ​រមាស់​ស្បែក​ទា​រកបាន​។​

ចូរ​ប្រាកដថា ក្រោយពី​បោក​សម្លៀក​បំពាក់​ទារក​រួចហើយ គឺ​មិន​មាន​សល់​សារធាតុ​គីមី ឬ​សារធាតុ​សម្លាប់​មេរោគ​ជាប់​ឡើយ​។ ចូរ​ប្រាកដ​ទៀតថា នៅពេល​លាង​ទឹក​សម្អាត​ចុងក្រោយ មិន​ត្រូវ​លាយ ជាមួយ​ទឹក​ក្រអូប​អ្វី​ទាំងអស់​។

ការ​ហាល​សម្លៀកបំពាក់ ក្រោម​កម្តៅ​ព្រះអាទិត្យ អាច​ជួយ​សម្លាប់​បាក់តេរី និង​មេរោគ ដែល​នៅសល់​លើ​សម្លៀក​បំពាក់​នោះបាន​យ៉ាង​ល្អ​។ ករណី​មិន​មាន​ព្រះអាទិត្យ អ្នក​អាច​ប្រើ​ម៉ាស៊ីនផ្លំស​កក់ក្តៅ ដើម្បី​សម្ងួ​ត​បាន​ដែរ​។

នៅពេល​សម្លៀក​បំពាក់​ស្ងួត​ហើយ ចូរ​ប្រើ​ឆ្នាំ​អ៊ុត អ៊ុត​ពី​ក្នុង​ចេញ​ក្រៅ ដើម្បី​ប្រាកដថា មិន​មាន​បាក់តេរី​នៅសល់​ឡើយ​។​

បើសិន​ជា​អ្នក​ប្រើ​កន្ទប់​ក្រណាត់​ដែរនោះ ចូរ​បោក​វា​ដាច់ដោយឡែក​ពី​សម្លៀក​បំពាក់​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។