U16 ឡាវ លត់ U16 ប៊្រុយណេ ៤-០

ក្រុមយុវជនជម្រើសជាតិឡាវអាយុក្រោម១៦ឆ្នាំបានយកឈ្នះក្រុមជម្រើសជាតិប៊្រុយណេក្រោមអាយុ១៦ឆ្នាំ ដោយលទ្ធផល៤-០ដើម្បីបន្តក្តីសង្ឃឹមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Smart U16 Championship 2016។ សម្រាប់ការប្រកួតតង់ទីមូយ យុវជនឡាវបានស៊ុតបញ្ចូលទីរបស់ប៊្រុយណេ៣គ្រាប់ និងតង់ទីពីរបន្ថែម១គ្រាប់ទៀត។ ចំណែកក្រុមប៊្រុយណេគ្មានឱកាសស៊ុតបាល់មុខទីរបស់ឡាវឡើយ។ រហូតដល់ពេលនេះក្រុមយុវជនឡាវមាន៤ពិន្ទុហើយ បន្ទាប់ពីឈ្នះការប្រកួតថ្ងៃនេះ និងស្មើទីម័រខាងកើត ១-១ ព្រមទាំងចាញ់កម្ពុជា៣-១។ ដូច្នេះឡាវនៅចាំអ៊ុតពេលប្រកួតជាមួយយុវជនថៃសម្រាប់ការប្រកួតចុងក្រោយនៅពូល B៕

U16 ឡាវ លត់ U16 ប៊្រុយណេ ៤-០ក្រុមយុវជនឡាវ

U16 ឡាវ លត់ U16 ប៊្រុយណេ ៤-០ក្រុមយុវជនឡាវគោរពភ្លេងជាតិ

U16 ឡាវ លត់ U16 ប៊្រុយណេ ៤-០ក្រុមយុវជនប៊្រុយណេ

U16 ឡាវ លត់ U16 ប៊្រុយណេ ៤-០ក្រុមយុវជនប៊្រុយណេគោរពភ្លេងជាតិ

ប្រភព៖ sabay