ម្ចាស់​ផ្ទះ U16 កម្ពុជា​ ចាញ់​ U16​ ថៃ 0-៦

ក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំក្នុងនាមជាម្ចាស់ផ្ទះត្រូវបានក្រុមជើងឯកចាស់ U16 ថៃយកឈ្នះដោយលទ្ធផល៦-០ សម្រាប់ការប្រកួតលើកទីបីនៃពានរង្វាន់ AFF Smart U16 Championship 2016 នៅពូល B។ ការប្រកួតតង់ទីមួយ ក្រុមយុវជនថៃស៊ុតចូលកម្ពុជាតែ១គ្រាប់ប៉ុណ្ណោះ ប៉ុន្តែនៅតង់ទីពីរ ក្រុមយុវជនថៃបានបន្ថែម៥គ្រាប់ទៀតដើម្បីយកឈ្នះដោយលទ្ធផល ៦-០ ឡើងទៅឈរលេខ១ក្នុងពូល B។ ចំពោះក្រុមយុវជនម្ចាស់ផ្ទះកម្ពុជារកឱកាសស៊ុតចំគោលដៅរបស់ថៃឡើយ បើទោះជាព្យាយាមវាយបកយ៉ាងណាក៏ដោយ។

ទោះបីជាចាញ់សម្រាប់ការប្រកួតនេះ ក្រុមកម្ពុជានៅតែឈរលេខ២ដោយមាន៦ពិន្ទុ និងនៅមានឱកាសឡើងវគ្គទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូវ ជួបនឹងក្រុមយុវជនទីម័រខាងកើត។ ការប្រកួតចុងកក្រោយ កម្ពុជាត្រូវការឈ្នះទីម័រខាងកើត៕

ម្ចាស់​ផ្ទះ U16 កម្ពុជា​ ចាញ់​ U16​ ថៃ 0-៦ក្រុមយុវជនកម្ពុជា

ម្ចាស់​ផ្ទះ U16 កម្ពុជា​ ចាញ់​ U16​ ថៃ 0-៦ ក្រុមយុវជនថៃ

ម្ចាស់​ផ្ទះ U16 កម្ពុជា​ ចាញ់​ U16​ ថៃ 0-៦សកម្មភាពប្រកួត

ម្ចាស់​ផ្ទះ U16 កម្ពុជា​ ចាញ់​ U16​ ថៃ 0-៦

 

ប្រភព៖ sabay