ភ្ញាក់ផ្អើល! រក​ឃើញ​​បុរស​អាយុ​ជិត​២០០​ឆ្នាំ​​មិន​ទាន់​ស្លាប់

លោកតាម្នាក់រស់នៅភាគខាងជើងប្រទេសឥណ្ឌាឈ្មោះ Mahashta Mûrasi បានបង្កឲ្យមានភាពភ្ញាក់ផ្អើល ក្រោយអះអាងថាបានកើតកាលពីខែមករា ឆ្នាំ១៨៣៥ ដែលគិតទៅមានអាយុ១៧៩ឆ្នាំឯណោះ។ ការអះអាងនេះ ធ្វើឲ្យលោកតាក្លាយជាបុរសចាស់ជាងគេនៅលើផែនដី ហើយក៏ជាមនុស្សចំណាស់ជាងគេបំផុតដែលនៅរស់ផងដែរ។

ភ្ញាក់ផ្អើល! រក​ឃើញ​​បុរស​អាយុ​ជិត​២០០​ឆ្នាំ​​មិន​ទាន់​ស្លាប់

បើយោងតាមមន្ត្រីឥណ្ឌា លោកតាម្នាក់នេះបានកើតនៅទីក្រុង Bangalore ថ្ងៃ៦ មករា ឆ្នាំ១៨៣៥ និងបានមករស់នៅទីក្រុង Vârânasî ចាប់តាំងពីឆ្នាំ១៩០៣ ដោយធ្វើការជាអ្នកដេរស្បែកជើងរហូតដល់ឆ្នាំ១៩៥៧ ក្នុងអាយុ១២២ឆ្នាំ។

លោកតាបាននិយាយថា “ខ្ញុំបាននៅរស់ដូច្នេះ រយៈពេលយូរមកហើយ ចៅទួតរបស់ខ្ញុំបានស្លាប់អស់ជាច្រើនឆ្នាំហើយ។ សេចក្ដីស្លាប់ហាក់ដូចជាបានភ្លេចខ្ញុំហើយ”។

សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ អាចឲ្យយើងដឹងបានថាលោកតានេះកុហកឬយ៉ាងណា ប៉ុន្តែជាអកុសលគ្មាននរណាអាចបញ្ជាក់បានឡើយ។ វេជ្ជបណ្ឌិតចុងក្រោយដែលមើលថែទាំគាត់លោកMister Mûrasi បានស្លាប់នៅក្នុងឆ្នាំ១៩៧១ ដូច្នេះឯកសារវេជ្ជសាស្រ្ដមុនៗរបស់លោកក៏ពិបាកនឹងរកដែរ។

កំណត់ត្រាមនុស្សរស់នៅបានយូរជាងគេ ដែលទទួលស្គាល់ដោយ Guiness គឺលោកយាយ Jeanne Louise Calment ជនជាតិបារាំង ដែលរស់នៅដល់អាយុ១២២ឆ្នាំ ១៦៤ថ្ងៃ៕

ប្រភព៖ sabay

  • ភ្ញាក់ផ្អើល! រក​ឃើញ​​បុរស​អាយុ​ជិត​២០០​ឆ្នាំ​​មិន​ទាន់​ស្លាប់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: