Liverpool នឹងបំពេញការផ្ទេរ Klavan ពីក្លិប Augsburg

ក្លិប Liverpool នឹងត្រូវពង្រឹងតំបន់ការពាររបស់ពួកគេជាមួយនឹងការចុះហត្ថលេខាជាមួយខ្សែការពារកណ្តាល Ragnar Klavan របស់ក្លិប Augsburg ក្នុងតម្លៃខ្លួន៤,២លានផោន (ស្មើនឹង៥,៥៦លានដុល្លារអាមេរិក)។

Martin-Skrtel-ft16

ក្រោយពីការជួបបញ្ហារបួសជាមួយនឹងខ្សែការពារ Mamadou Sakho និង Joe Gomez ក៏ដូចជាការបាត់បង់ខ្សែការពារ Martin Skrtel ដែលទើបតែត្រូវបានលក់ឲ្យក្លិប Fenerbahce កាលពីពេលថ្មីៗនេះ ហើយ Kolo Toure ត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លិប លោក Jurgen Klopp ដែលជាអ្នកចាត់ការទូទៅ ពិតជាចង់នាំយកកីឡាករវ័យ៣០ឆ្នាំរូបនេះដើម្បីផ្តល់ឲ្យលោកនូវជម្រើសជាច្រើនទៀត។

Klavanបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍នៅពេលប្រកួតជាមួយនឹងក្រុម Liverpool សម្រាប់ក្រុម Augsburg របស់ក្របខ័ណ្ឌ Bundesliga ក្នុងការប្រកួតទាំងពីរជើងនៃក្របខ័ណ្ឌ Europa League កាលពីរដូវកាលមុន ដែលក្រុម Liverpool បានទទួលជ័យជម្នះទាំងពីរជើងក្នុងលទ្ធផល ១-០។

បច្ចុប្បន្ន លោក Klopp មានខ្សែការពារកណ្តាលដែលមានភាពរឹងមាំត្រឹមតែ២នាក់គត់គឺ Joel Matip និង Dejan Lovren ហើយសូម្បីតែ Matip ក៏បានជួបបញ្ហារបួសជង្គង់អំឡុងពេលក្រុម Liverpool ទទួលជ័យជម្នះ ២-០ លើក្រុម Wigan Athletic ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃសៅរ៍។ អ្នកចាត់ការទូទៅរូបនេះ បានបញ្ជាក់បន្ទាប់ពីការប្រកួតថា Klavan អតីតខ្សែការពាររបស់ក្លិប Schalke គឺជាខ្សែការពារដ៏ស័ក្តិសម ប៉ុន្តែ លោកដឹងយ៉ាងច្បាស់ថា លោកត្រូវតែធ្វើការពង្រឹងក្នុងតំបន់ការពាររបស់លោក៕

ប្រភពព័ត៌មាន៖ The Guardian