​លោក​សួន សេរី​រដ្ឋា​៖​លោក​សម រង្ស៊ី ជា​អ្នកនយោបាយ​ឆ្កួត​លេលា​ហាមឃាត់​បរទេស មិន​ឲ្យ​ជួយ​ខ្មែរ​

ភ្នំពេញ:
លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ថ្លែងថា "​វា​ជា​ទង្វើ​ឆ្កួត​
​លេលា និង​ជា​នយោបាយ​ឥត​គុណធម៌​របស់ សម រង្សី ដែល​ធ្វើ​នយោបាយ​ជាង ២០ ឆ្នាំ​មកនេះ ចូលចិត្ត​យកតែ​បញ្ហា​ផ្ទាល់ខ្លួន ទៅ​ដើរ​ហាមឃាត់​បរទេស មិន​ឲ្យ​ជួយ​ខ្មែរ ! "​។​

​លោក​បន្តថា "​ពលរដ្ឋ​ខ្មែរ កម្មករ កម្មការិនី​ខ្មែរ ត្រូវ​យល់ថា ទង្វើ​របស់ សម រង្ស៊ី ដែល​ទៅ​ទាមទារ​ឲ្យ​សភា​អឺរ៉ុប បិទ​ទីផ្សារ​និង ចេញ​ច្បាប់ឈប់​បញ្ជា​ទិញ​ពី​រោងចក្រ​ស្រុក​ខ្មែរ គឺ​ស្លាប់​កម្មករ​កាត់ដេរ​ខ្មែរ ដែលមាន​ជិត ១ លាន​នាក់ ដែល​គ្រួសារ​និង​ជីវភាព​ពឹងពាក់​លើ​ការងារ​រោងចក្រ​ទាំងស្រុង​នោះ "​។​

​លោក​សួន សេរី​រដ្ឋា បាន​បន្តថា "​ខ្ញុំ​សូម​ជំរាប​ថា នៅ​អឺរ៉ុប​បច្ចុប្បន្ន លោក សម រង្ស៊ី ប្រហែល​នៅមាន​ឱកាស​ទៅ​ដើរ​ធ្វើ​នយោបាយ​បែប​ឆ្កួត​លេលា​ដែល​អគុណ​ធម៌​នេះ​បាន ។ តែ​នៅ​សហរដ្ឋអាមេរិក ដែលមាន​ខ្ញុំ​ឈរជើង មាន​គណបក្ស​អំណាច​ខ្មែរ និង​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ នៅទីនេះ ហើយ​ដែល​សភា​ទាំងពីរ កំពុង​គ្រប់គ្រង​ដោយ គណបក្ស​សាធារណរដ្ឋ នោះ​គឺ សម រង្ស៊ី អស់​ឱកាស​មក​ធ្វើ​នយោបាយ​បែប​ឆ្កួត​លេលា​បែបនេះ​ទៀតហើយ ។ ខ្ញុំ បញ្ចុះបញ្ចូល និង​គាំទ្រ​ឲ្យ​សភា​អាមេរិក​ទាំងពីរ​ថ្នាក់ ដាក់ទណ្ឌកម្ម​នយោបាយ​លើ​របប​លោក ហ៊ុន សែន នៅ​ភ្នំពេញ តែ​ខ្ញុំ​នៅតែ​បន្ត​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ផ្តល់ឱកាស បើកទូលាយ​នូវ​ការទទួល​ទិញ​នូវ​ទំនិញ​ដែលជា​ផលិតផល​ខ្មែរ ដើម្បី​បាន​លក់​នៅ​ទីផ្សារ​អាមេរិក ឲ្យ​បាន​ច្រើន ដើម្បី​
​ជួយ​សេដ្ឋកិច្ច​កសិករ និង​កម្មករ​ខ្មែរ ។ សម្រាប់​ខ្ញុំ ការធ្វើជា​អ្នកនយោបាយ វា​គ្មាន​ហេតុផល​អី ដែល​ខ្លួន​ឈ្លោះ​គ្នា​ជាមួយ​អ្នកនយោបាយ​ដូចគ្នា ហើយ​ទៅ​ដើរ​ធ្វើ​រឿង​ឆ្កួត​ឡប់ អគុណ​ធម៌ មក​បំផ្លាញ​ឆ្នាំងបាយ​របស់​ពលរដ្ឋ​នោះទេ ។​

​តើ​អ្នកនយោបាយ​ធ្វើ​នយោបាយ​ដើម្បី​តែ​ឆ្នាំងបាយ​របស់ខ្លួន​ឯង ឬ​ដើម្បី​ឆ្នាំងបាយ​របស់​ពលរដ្ឋ​ក្នុងប្រទេស ?"៕S/S