កាន់តែ​សាហាវ និងរន្ធត់ ! មើលចុះ​ ទម្លាក់សពចុះវិញបែប​ណា?

ខេត្តឧត្តរមានជ័យ ៖ ក្នុង​ការ​ប្រព្រឹត្ត​នូវ​គ្រឿងញៀន គេ​បាន​សង្កេត​ឃើញ​ភាគច្រើន​យុវវ័យ​ក្មេង​ៗ​មិន​ថា មនុស្ស​ប្រុស ឬ​ស្រី​នោះ​ទេ ពេល​ប្រើប្រាស់​ច្រើន​ជា​ប្រចាំ​នោះ វា​បាន​ក្លាយទៅជា​មនុស្ស​វិកលចរិត​។ ជាក់ស្តែង​ បុរស​បែក​ថ្នាំ​ម្នាក់​នេះ បាន​សម្រេចរ​ត់ទៅ​ចង​.​ក​នៅ​លើ​ដើមឈើ កាលពី​ថ្ងៃ​ទី​១៦ កក្កដា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​អូរ​សោម ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

សាច់ញាតិ​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ថុ​ល ចាន់​ថន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៤​ម៉ោង នៅ​ថ្ងៃ​ទី​១៦ កក្កដា ២០១៦​។ ប្រជាពលរដ្ឋ​អ្នក​ភូមិ​ចេញ​ទៅ​ធ្វើស្រែ​ចំការ ស្រាប់តែ​បាន​ប្រទះ​ឃើញ​ចង​.​ក​នៅ​លើ​ដើមឈើ​ស្លាប់​បាត់បង់​ជីវិត ក៏​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ កក្កដា ២០១៦​។

យោង​តាម​របាយការណ៍​ប៉ូលិស​បាន​បញ្ជាក់​ថា បើ​តាម​ការ​សាកសួរ​ពី​សាច់ញាតិ​បុរស​រង​គ្រោះ​បាន​អះអាង​ថា បុរស​រូប​នេះ​តែងតែបាន​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ប្រចាំ ទើបបាន​សម្រេចចិត្ត​បែប​នេះ រត់​ទៅ​ចង​.​ក​សម្លាប់​ខ្លួន​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា យោង​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​សាច់ញាតិ សមត្ថកិច្ច​បាន​ពិនិត្យ នឹង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកកន្លងទៅនេះករណីមួយវិញទៀត ក្នុងភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង នៅម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១១ ខែឧសភា កន្លងទៅ បន្ទាប់ពីរូបគាត់ មានការតូចចិត្ត និងជីវភាពទីទ័លក្រ ខ្លាំងពេក រកព្រឹកខ្វះល្ងាច គួបផ្សំនិងគ្មានលុយ មើលជម្ងឺ កូនឈឺផងនោះ។

បើតាមមន្រ្តីនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួននេះ ឈ្មោះ ខេម ម៉ច់ អាយុ៥៣ឆ្នាំ មុខរបរកម្មករ រស់នៅ ក្នុងភូមិអណ្តូងតាស្រែន ឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែង បានមកស្នាក់នៅ ធ្វើជាកម្មករ ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង។ ជនរងគ្រោះ បានយកក្រមា ចងក នៅនិងដើមឈើ បណ្តាលឲ្យស្លាប់។

បើតាមអ្នកភូមិបានបញ្ជាក់ថា លោក ខេម ម៉ច់ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ ដោយសារតែ តូចចិត្តខ្លួនក្រ ហើយកូនមានជំងឺ បច្ចុប្បន្នសាកសព កំពុងត្រូវបាន គ្រួសាររៀបចំធ្វើបុណ្យ តាមប្រពីណៃយ៍ ជាមួយគ្នានោះ ក្រុមគ្រួសារក៏អំពាវនាវ ដល់សប្បុរសជន មេត្តាឧបត្ថម្ភ ដល់គ្រួសារគាត់ដែល ជួបការលំបាកផង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កាន់តែ​សាហាវ និងរន្ធត់ ! មើលចុះ​ ទម្លាក់សពចុះវិញបែប​ណា?

កាន់តែ​សាហាវ និងរន្ធត់ ! មើលចុះ​ ទម្លាក់សពចុះវិញបែប​ណា?