Katy Kung ទាក់ទង​ប្តី​គេ ?

6 Videos


តាំងពីតារាសម្តែងស្រីដ៏ល្បីឈ្មោះ Katy Kung បែកបាក់ស្នេហាពីមិត្តប្រុស Patrick Tang កាលពីឆ្នាំ ២០១២ នាងមិនដែលត្រូវបានគេឃើញចាប់ផ្តើមស្នេហាថ្មីម្តងណាឡើយ ជាពិសេសគេសង្កេតឃើញនាងច្រើនតែមមាញឹកនឹងការងារខ្លាំង ។

P9

Katy Kung ទាក់ទង​ប្តី​គេ ?
Katy Kung ទាក់ទង​ប្តី​គេ ?

កាលពីពេលថ្មីៗនេះដែរ គេស្រាប់តែឃើញបុរសប្លែកមុខម្នាក់ជិះក្នុងរថយន្តដឹកឃខតារាស្រីរូបនេះ ហើយក្រោយពេលឃើញរូបថតនាងកាន់កម្រងបាច់ផ្កាដ៏ធំទៀតនោះ ក៏ស្រាប់តែមានព័ត៌មានថា នាងអាចធ្វើចិត្តបាន និង មានមិត្តប្រុសថ្មីហើយ ។ យោងតាមសារព័ត៌មាន គេបានដឹងថា ក្រោយពាក្យទាំងនេះត្រូវបានផ្សព្វផ្សាយគ្រប់ទីកន្លែង តារាស្រីរូបនេះក៏បានចេញមុខបដិសេធច្រានចោលព័ត៌មាននេះ ។ នាងបាននិយាយថា «គ្រប់យ៉ាងជារឿងមិនពិតនោះទេ ។ រថយន្តរបស់ខ្ញុំខូច ទើបគាត់ជួយដឹកខ្ញុំមកកន្លែងការងារ ។ ពេលនេះខ្ញុំមានអារម្មណ៍ថា ខ្ញុំអាក្រក់ណាស់ដែលធ្វើឲ្យមានរឿងប៉ះពាល់កេរ្តិ៍គាត់ និង គ្រួសារ ជាពិសេសទៀតនោះ ខ្ញុំស្គាល់ប្រពន្ធគាត់ច្បាស់ ។ ខ្ញុំសូមសុំទោសផង» ។

Katy Kung ទាក់ទង​ប្តី​គេ ?

សូមបញ្ជាក់ដែរថា នាងបានជួបនឹងលោក Patrick ក្រោយសម្តែងរឿងជាមួយគ្នាកាលពីឆ្នាំ ២០១០ តែក្រោយមក ក្នុងឆ្នាំ ២០១២ ទំនាក់ទំនងស្នេហានេះក៏ត្រូវប្រេះឆា តែចំណែកមូលហេតុគ្មានត្រូវបាននរណាម្នាក់បញ្ជាក់ឲ្យច្បាស់នោះទេ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Katy Kung ទាក់ទង​ប្តី​គេ ?
Katy Kung ទាក់ទង​ប្តី​គេ ?