ឌុ​ច លីដា ភ័យខ្លាច​ធាត់​

6 Videos


ស្របពេលដែល ឌុច លីដា ត្រៀមខ្លួនថតម៉ូដឲ្យសៀវភៅបរទេស ស្រាប់តែនាងបង្ហាញនូវការព្រួយបារម្ភពីការឡើងទម្ងន់របស់ខ្លួនជាខ្លាំង រហូតនាងបានពោលពាក្យថា«មានអារម្មណ៍ថាឥឡូវធាត់» ។

P9

ឌុ​ច លីដា ភ័យខ្លាច​ធាត់​

ប៉ុន្មានសប្តាហ៍មុន ឌុច លីដា ទើបតែបានប្រាប់ថា នាងស្គមខ្លាំង បន្ទាប់ពីរវល់ការងារច្រើន ព្រោះគ្មានពេលវេលាសម្រាក់គ្រប់គ្រាន់ ណាមួយសុខភាពមិនសូវល្អផង ។

ឌុ​ច លីដា ភ័យខ្លាច​ធាត់​

ដោយឡែកកាលពីថ្ងៃទី ១៤ កន្លងមកនេះ ឌុច លីដា បែរជាបង្ហោះរូបភាពយ៉ាងស្រស់ស្អាតជាមួយនិងពាក្យមួយឃ្លាថា «មានអារម្មណ៍ថាឥឡូវធាត់ » ។

ការពិតមើលទៅ ឌុច លីដា មិនធាត់ដូចអ្វីដែលនាងនិយាយនោះទេ សម្រាប់អ្នកស្នេហាវិស័យសិល្បៈនៅតែនិយាយថា ឌុច លីដា ស្គមស្អាតគួរឲ្យស្រលាញ់ ។

ឌុ​ច លីដា ភ័យខ្លាច​ធាត់​

ឌុច លីដា មានអារម្មណ៍ថា ខ្លួនធាត់បែបនេះ គឺដោយសារមួយរយៈពេលនេះ នាងញុំាច្រើន ធ្វើឲ្យទម្ងន់ឡើងស្រឺតៗ រហូតធ្វើឲ្យនាងភ័យខ្លាចធាត់ជ្រុល ដូច្នេះហើយ ទើបនាងព្យាយាមកាត់បន្ថយអាហារដែលឆាប់ធ្វើឲ្យធាត់ ។

នៅក្នុងពិភពសិល្បៈនរណាៗក៏ដឹងដែរថា ឌុច លីដា គឺជាតារាសម្តែងមួយរូប ដែលមានរាងស្វែលស្អាត និង សម្បូរស្នេហ៍ ដែលមានបុរសជាច្រើនតាមចោមរោម តែនិយាយដល់រឿងស្នេហាម្តងៗ ឌុច លីដា តែងតែនិយាយដដែលៗថា បេះដូងនាងនៅទំនេរ មិនទាន់រកឃើញអ្នកពិសេសនៅឡើយទេ ៕

                                                                    អាលីណា

ឌុ​ច លីដា ភ័យខ្លាច​ធាត់​