​​Original Song ជិត​ ៣០០​បទ ថោន ផលិត​បាន​ក្នុង​​រយៈពេល​ជិត ២​ឆ្នាំ​

ទន្ទឹម​មាន​ការ​រិះគន់​​លើ​បទចម្លង​គេ ជាក់​ស្ដែង​ដូច​ជា​បទ​ “ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ” របស់​លោក​ កែវ វាសនា​ នោះ​ ថ្មីៗ​នេះ​ Page ហ្វេសប៊ុក​ផ្លូវការ​របស់​ផលិតកម្ម​ ថោន បាន​បញ្ចេញ​ចំនួន​ Original Songs ដែល​ខ្លួន​ធ្លាប់​បាន​ចេញ​លក់​លើ​ទីផ្សារ​ថា មក​ទល់​នឹង​ពេល​នេះ ពួក​គេ​ធ្វើ​បាន​ចំនួន​ ២៦៥ បទហើយ។

 

​​Original Song ជិត​ ៣០០​បទ ថោន ផលិត​បាន​ក្នុង​​រយៈពេល​ជិត ២​ឆ្នាំ​

 

បន្ថែម​ពី​លើ​នេះ មន្ត្រី​ប្រចាំ​ផលិតកម្ម​ ថោន មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ទទួល​ថា ការ​បញ្ចេញ​ពី​របាយការណ៍​ខាង​លើ គឺ​ជា​ការ​ពិត និង​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ​ផលិត​កម្ម​ថោន មាន​គោល​ការណ៍​ផលិត​បទ Original Song នេះតាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ ហើយ​ថា ជំហរ​នេះ នឹង​នៅ​តែ​​​បន្តទៅ​​ទៀត ដោយ​កាត់​បន្ថយ​បន្តិច​ម្ដង​ៗ​លើ​​បទ​ចម្លង​ពី​គេ។

 

Original Songs ល្បីៗ​កន្លង​មក​​របស់​ ថោន មាន “លើ​លោក​នេះ​ខ្ញុំ​ស្រលាញ់​ម៉ាក់​ខ្ញុំ​ជាង​គេ” “ស្នេហា​អាថ៌កំបាំង” “៩​ខែ​១០​ថ្ងៃ” “ធនាគារ​ទឹក​ភ្នែក​” និង “តែង​សេចក្ដី​អំពី​ពុក​” ជាដើម៕


ខាង​ក្រោម​នេះ​ជា​ Original Songs  បទ​របស់ ថោន៖

 

​​Original Song ជិត​ ៣០០​បទ ថោន ផលិត​បាន​ក្នុង​​រយៈពេល​ជិត ២​ឆ្នាំ​

 

អត្ថបទ៖ SAMEDY
រូបភាព៖ Facebook ថោន