ខ្យល់ព្យុះកំពុងវាយប្រហារប្រទេសចិន បែរជាត្រូវប៉ាន់ស្រីៗបម្រើ សេវាផ្លូវភេទខុសច្បាប់ទៅវិញ

ចិន៖ ថ្មីៗប្រទេសចិនបានទទួលការវាយប្រហារពីខ្យល់ព្យុះទីផុងខ្លាំងមែនទែនដោយធ្វើឲហាង និងសំណង់មួយចំនួនត្រូវរងការខូចខាត ចំណែកឯភ្លៀងវិញធ្លាក់មិនឈប់។ ដោយភ្លៀងធ្លាក់មិនឈប់បែបនេះធ្វើឲ្យរងារផងនោះ ហាងម៉ាស្សាមួយចំនួនត្រូវបានសមត្ថកិច្ចចុះទៅបង្រ្កាប ព្រោះតែហាងទាំងនោះឆ្លៀតឱកាសបម្រើសេវាកម្មផ្លូវភេទខុសច្បាប់ឲ្យទៅបុរសៗមួយចំនួន ដែលទ្រាំនឹងអាកាសមិនបានហើយត្រូវការភួយសាច់។

សមត្ថកិច្ចបាននិយាយថា យ៉ាងហោចណាស់ក៏មានហាងម៉ាស្សាចំនួន ២៥ហាងដែរ ដែលលួចបើកសេវាកម្មបែបនេះ មិនត្រឹមតែប៉ុណ្ណោះទេនៅដាក់តម្លៃថោកៗទៀតផងដើម្បីទាក់ទាញភ្ញៀវ។ ម្យ៉ាងវិញទៀត សមត្ថកិច្ចកំពុងតែដោះស្រាយរឿងខ្យល់ព្យុះនេះ មិនទាន់ចេញផងនៅឲ្យមកឈឺក្បាលរឿងជួញដូរ មនុស្សសេវាកម្មផ្លូវភេទនេះថែមទៀត ពិតជាគួរឲ្យរំខានមែនទែនតែម្ដង។

គួរបញ្ជាក់ដែរថា ខ្យល់ព្យុះនេះគឺមានកម្លាំងខ្លាំងមែនទែនដោយល្បឿនខ្យល់នោះគឺ ១០០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ឯកម្ពស់របស់ទឹកភ្លៀងវិញគឺធ្លាក់ជាប់គ្នាអស់ពេល ១២ម៉ោង កម្ពស់ ៣០០មីលីលីត្រ។

ប្រភពៈ khmer-note


Related Posts