កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

(ពិភពលោក)៖ ថ្មីៗនេះ ទស្សនាវដ្ដីដ៏ល្បីរបស់អាមេរិក Forbes Magazine បានចេញផ្សាយនូវរបាយការណ៍មួយ ស្ដីអំពីកំពូល មហាសេដ្ឋីទាំង១០រូប នៅក្នុងពិភពលោក ដែលមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុត ក្នុងនោះ លោក Bill Gates នៅតែរក្សាបាន តំណែងជាកំពូលមហាសេដ្ឋីដដែល។

កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

០១- លោក Bill Gates សហស្ថាបនិកក្រុមហ៊ុន Microsoft – ៧៧,៦ពាន់លានដុល្លារអាមេរិក

លោក Bill Gates បានបង្កើតក្រុមហ៊ុន Microsoft ឡើងនៅឆ្នាំ ១៩៧៥ ដោយបានសហការជាមួយនឹងលោក Paul Allen ដោយទទួលបានជោគជ័យយ៉ាងខ្លាំងនៅឆ្នាំ ១៩៨៧ ហើយនៅឆ្នាំនោះផងដែរ ដែលទស្សនាវដ្ដី Forbes បានចេញផ្សាយឈ្មោះ លោក Bill Gates ជាមហាសេដ្ឋី នៅក្នុងចំណោមមនុស្ស ១០០នាក់ផ្សេងទៀត។ ដោយសារតែរវល់នឹងការមនុស្សធម៌ លោក Gates បានបោះបង់តំណែងនាយកប្រតិបត្តិ, ប្រធានក្រុមប្រឹក្សាភិបាល និងតំណែងផ្សេងៗនៅក្នុងក្រុមហ៊ុន Microsoft ដោយទុកត្រឹមតែតំណែងមួយប៉ុណ្ណោះគឺ ទីប្រឹក្សាផ្នែកបច្ចេកវិទ្យា។

កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

០២- លោក Amancio Ortega មហាសេដ្ឋីអាជីវកម្មអេស្ប៉ាញ – ៧៣,៧ពាន់លានដុល្លារអាមេរិក

ជាកំពូលមហាសេដ្ឋីលំដាប់ទី២ ដែលមានលុយប្រកៀកប្រកិតគ្នាជាមួយនឹងលោក Bill Gates កំពូលមហាសេដ្ឋីអាមេរិក។ លោក Ortega ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Fashion មួយរបស់អេស្ប៉ាញ ដែលមានឈ្មោះថា Inditex Fashion Group ប៉ុន្តែស្លាកសញ្ញាដែលល្បីឈ្មោះជាងគេ សម្រាប់ក្រុមហ៊ុននេះគឺ Zara។

កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

០៣- លោក Warren Buffett – ៦៥,៦ពាន់លានដុល្លារអាមេរិក

លោក Buffett ត្រូវបានគេស្គាល់ថា ជាវិនិយោគិនទទួលបានជោគជ័យបំផុតនៅលើពិភពលោក។ បច្ចុប្បន្នមហាសេដ្ឋីអាមេរិកម្នាក់នេះ គឺជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway ដោយក្នុងនោះ លោកក៏ជាម្ចាស់ភាគហ៊ុនធំជាងគេ ផងដែរ នៅក្នុងក្រុមហ៊ុនមួយនេះ។

កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

០៤- លោក Jeff Bezos ជាសហគ្រិន និងវិនិយោគិនអាមេរិក – ៦៣,៩ពាន់លានដុល្លារអាមរិក

លោក Jeff Bezos ត្រូវបានគេទទួលស្គាល់ថាជា សហគ្រិន និងវិនិយោគិនវ័យក្មេងផ្នែកបច្ចេកវិទ្យា។ លោក Bezos គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon.com ដែលជាក្រុមហ៊ុនលក់ទំនិញធំជាងគេបំផុតតាមប្រព័ន្ធអនឡាញ។ Amazon.com មិនត្រឹមតែលក់ទំនិញអនឡាញប៉ុណ្ណោះទេ វាក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយផងដែរ ដែលផ្ដល់សេវាកម្ម ជាច្រើនទាក់ទងនឹងវិស័យ បច្ចេកវិទ្យា។

កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

០៥-លោក Carlos Slim Helu មហាសេដ្ឋីទូរគមនាគមន៍ម៉ិចស៊ីកូ – ៥២,៥ពាន់លានដុល្លារអាមេរិក

លោក Carlos Slim Helu បច្ចុប្បន្នជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនទូរគមនាគមន៍ Telmex និង America Movil ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេបំផុត នៅតំបន់អាមេរិកឡាទីន។ លោក Carlos ក៏បានគេដឹងថា ជាម្ចាស់ភាគហ៊ុនធំៗនៅក្រៅប្រទេសជាច្រើនទៀត ប៉ុន្តែប្រភពចំនួនធំបំផុត គឺក្រុមហ៊ុនទូរគមនាគមន៍ទាំងពីរខាងលើ។

កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

០៦- លោក Larry Ellison ជាពាណិជ្ជករអាមេរិកាំង – ៥១,៣ពាន់លានដុល្លារអាមេរិក

លោក Larry Ellison គឺជាសហស្ថាបនិកក្រុមហ៊ុន Oracle Corporation (Oracle ) ដែលបានលាឈប់ពីតំណែងនាយកប្រតិបត្តិនៅឆ្នាំ ២០១៤ និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ និងជាប្រធានបច្ចេកវិទ្យា (CTO) ដោយទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ៦៣,៦លានដុល្លារអាមេរិក (ឆ្នាំ២០១៥)។

កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

០៧- លោក Mark Zuckerberg កំពូលមហាសេដ្ឋីវ័យក្មេងជាងគេបំផុត – ៥០,៥ពាន់លានដុល្លារអាមេរិក

លោក Mark ជាសហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញសង្គមយក្ស Facebook ដែលបច្ចុប្បន្នមានអ្នកប្រើជាង ១,៦ពាន់ លាននាក់។ លោក Mark បានសម្រេចចិត្តទទួលយកប្រាក់បៀវត្សរ៍ត្រឹមតែ ១ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុង១ឆ្នាំ ប៉ុន្តែលោកគឺជាម្ចាស់ ភាគហ៊ុនធំរបស់ Facebook ដែលតាមរបាយការណ៍របស់ Business Insider បានឲ្យដឹងថា បច្ចុប្បន្ន Mark កាន់កាប់ហ៊ុនរបស់ Facebook ជាង៤០ភាគរយ។

កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

០៨-លោក Michael Bloomberg ជាពាណិជ្ជករអាមេរិកាំង – ៤៧ពាន់លានដុល្លារអាមេរិក

លោក Michael Bloomberg គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ព្រមទាំងជាម្ចាស់ក្រុមហ៊ុន  Bloomberg L.P. ដែលជាក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ និងវិភាគទិន្នន័យហិរញ្ញវត្ថុសកល។ លោក Michael ធ្លាប់ឡើងកាន់តំណែងជាអភិបាលក្រុងញូវយ៉ក ទី១០៨ ហើយកាលពីឆ្នាំ ២០១៥ ធ្លាប់ធ្លាយព័ត៌មានមកថា លោកចង់ចូលរួមប្រកួតប្រជែង បេក្ខភាពប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ ប៉ុន្តែដំណឹងមួយនេះ ត្រូវបានលោកចេញមុខមកច្រានចោល។

កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

០៩- លោក Charles Koch – ៤៤,៣ពាន់លានដុល្លារអាមេរិក

លោក Charles និងប្អូនប្រុសឈ្មោះ  David Koch បានបង្កើតក្រុមហ៊ុន Koch Industries ឡើយក្នុងឆ្នាំ១៩៤០ ដោយបច្ចុប្បន្នលោកគឺជា សហម្ចាស់ និងជាប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងជានាយកប្រតិបត្តិក្រុមហ៊ុនមួយនេះ។

កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦

១០) លោក David Koch – ៤៤,៣ពាន់លានដុល្លារអាមេរិក

លោក David គឺជាប្អូនប្រុសបង្កើតរបស់លោក Charles ដោយបានង្កើតនូវក្រុមហ៊ុន Koch Industries ជាមួយគ្នា ដោយក្នុងនោះលោក David ជាអនុប្រធានប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុន ៤២ភាគរយនៃក្រុមហ៊ុនមួយនេះ ខណៈដែលបងប្រុសរបស់លោកក៏មានហ៊ុន ៤២ភាគរយដូចគ្នា៕

ប្រភព៖ freshnewsasia

  • កំពូលមហាសេដ្ឋីទាំង១០ មានលុយច្រើនជាងគេបំផុត ក្នុងឆ្នាំ២០១៦已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: