គ្រូ​U16​ កម្ពុជា ​នៅ​តែ​សង្ឃឹម​​​ឡើង​​​​វគ្គ១/២​​​​ ​ទោះ​ចាញ់​ថៃ ៦-០​យប់​មិញ

លោក Inoue Kazunori គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៦ឆ្នាំ នៅតែមានជំនឿចិត្តអាចបង្កើតប្រវត្តិសាស្ត្រថ្មីដោយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (១/២) នៃពានរង្វាន់ AFF Smart U-16 Championship 2016 ទោះបីចាញ់ថៃ៦-០ ម្សិលមិញ។

គ្រូ​U16​ កម្ពុជា ​នៅ​តែ​សង្ឃឹម​​​ឡើង​​​​វគ្គ១/២​​​​ ​ទោះ​ចាញ់​ថៃ ៦-០​យប់​មិញលោក Inoue Kazunori

ក្រោយចប់ការប្រកួត លោក Inoue Kazunori បានឲ្យដឹងថា កម្ពុជាអាចបន្តដំណើរឡើងទៅវគ្គបន្ត ហើយលោក នឹងខំប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីជួយកម្ពុជាក្នុងការបង្កើតប្រវត្តិសាស្ត្រថ្មីនេះ។ លោកមិនគិតថា ថៃខ្លាំងដល់កម្រិត ដែលអាចទម្លាយសំណាញ់ទីកម្ពុជារហូត ៦-០ឡើយ។

គ្រូបង្វឹករូបនេះបន្តថា លោកទទួលយកលទ្ធផលចាញ់នេះ និងធ្វើយ៉ាងណាបង្កើនការលេងឲ្យបានល្អឡើងវិញសម្រាប់ការប្រកួតលើកក្រោយ។ អ្វីដែលពិសេសនោះគឺកែរាល់កំហុស ដែលបង្កឲ្យកម្ពុជាបរាជ័យក្រោមថ្វីជើងថៃ ត្រៀមប្រកួតដ៏សំខាន់ក្នុងពូលចុងក្រោយជាមួយទីម័រខាងកើត ក្នុងការជួយកម្ពុជាបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

គ្រូ​U16​ កម្ពុជា ​នៅ​តែ​សង្ឃឹម​​​ឡើង​​​​វគ្គ១/២​​​​ ​ទោះ​ចាញ់​ថៃ ៦-០​យប់​មិញ

កម្ពុជា នឹងប៉ះទីម័រខាងកើតនាថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិវេលាម៉ោង ៦:៣០ដែលមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ MY TV។ កម្ពុជាមាន ៦ពិន្ទុឈរលេខ ២ក្នុងពូល B ខណៈទីម័រខាងកើតមាន៤ពិន្ទុនៅលេខ៣។ ដូច្នេះជំនួបរវាងក្រុមទាំងពីរគឺកាត់សេចក្ដីក្រុមណាឈ្នះ នឹងឡើងទៅវគ្គបន្ត ប៉ុន្តែបើសិនស្មើវិញត្រូវមើល U16 ឡាវឈ្នះថៃដែរឬទេ៕

គ្រូ​U16​ កម្ពុជា ​នៅ​តែ​សង្ឃឹម​​​ឡើង​​​​វគ្គ១/២​​​​ ​ទោះ​ចាញ់​ថៃ ៦-០​យប់​មិញ

ប្រភព៖ sabay

  • គ្រូ​U16​ កម្ពុជា ​នៅ​តែ​សង្ឃឹម​​​ឡើង​​​​វគ្គ១/២​​​​ ​ទោះ​ចាញ់​ថៃ ៦-០​យប់​មិញ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: