ឡុកឡាក់​ធ្វើឲ្យកម្ពុជា​ជាប់​លេខ​១​ ជាគោល​ដៅ​ទេសចរ​អាហារ​

បច្ចុប្បន្ននេះមិនត្រឹមតែប្រាសាទអង្គរវត្តទេ ដែលមានភាពល្បីរន្ទឺទូទាំងសកលលោក។ ភ្ញៀវទេសចរបរទេសជាច្រើនបានងាកមកចាប់អារម្មណ៍លើអាហារខ្មែរបន្តិចម្តងៗ ដោយសារភាគច្រើនអាហារខ្មែរផ្សំឡើងពីគ្រឿងផ្សំធម្មជាតិស្រស់ៗ មានរសជាតិស្រាល (មិនសូវហឺរ) និងឆ្ងាញ់ពិសារ។

បើយោងតាមគេហទំព័របរទេសដែលមានឈ្មោះថា The Christian Post បានវាយតម្លៃកម្ពុជាក្នុងលំដាប់ទីមួយដោយផ្តោតទៅលើមុខម្ហូបឆាឡុកឡាក់សាច់គោ។ ដែលអាហារនេះជាប្រភេទអាហារទូទៅដែលមាននៅក្នុងបញ្ជីមុខម្ហូបស្ទើរតែគ្រប់ហាងនៅក្នុងប្រទេសកម្ពុជា។ អាហារនេះផ្សំឡើងពីសាច់គោស្រស់ ពងទា លាយជាមួយខ្ទឹមបារាំង សាឡាត់ និងបន្លែផ្សេងទៀត។ វាកាន់តែមានរសជាតិពិសេសនៅពេលជ្រលក់វាជាមួយទឹកម្រេចក្រូចឆ្មា ដែលប្រើម្រេចកំពតដ៏ល្បីល្បាញ។

ប្រទេសដែលជាប់ចំណាត់ថ្នាក់បន្តបន្ទាប់គឺប្រទេសជប៉ុន វៀតណាម ថៃ និងហ្វីលីពីន។

ឡុកឡាក់​ធ្វើឲ្យកម្ពុជា​ជាប់​លេខ​១​ ជាគោល​ដៅ​ទេសចរ​អាហារ​

ប្រភព៖ sabay

  • ឡុកឡាក់​ធ្វើឲ្យកម្ពុជា​ជាប់​លេខ​១​ ជាគោល​ដៅ​ទេសចរ​អាហារ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ជីវិតនិងសង្គម
Tags: