​គុយទាវ​កាត់​ល្បីនៅផ្លូវសុកហុក

ថ្ងៃនេះអត់ដឹងនាំសង្សារ មិត្តភក្តិ ឬក្រុមគ្រួសារទៅញ៉ាំអីមែន? កុំបារម្ភអី ថ្ងៃនេះ Sabay ដើរសូមណែនាំនូវអាហារមួយបែបទៀត ដើម្បីផ្តល់ជូនលោកអ្នកនូវរសជាតិថ្មីមួយបែបទៀតជាមួយគុយទាវកាត់ពិសេសប្រចាំផ្លូវសុកហុក។

គុយទាវកាត់ពិសេសនេះល្បីដោយសារមានលាយចម្រុះនូវគ្រឿងផ្សំជាច្រើនដូចជា៖ ប៉ាតេ ណែម សាច់ខ្ចប់ចំហ៊ុយ នំបំពង បូករួមជាមួយបន្លែសាឡាត់ សណ្តែកបណ្តុះ និងខ្ទឹមបំពង។ បន្ទាប់ពីលាយ ឬជ្រលក់វាជាមួយនឹងទឹកត្រីម្ទេសហើយវានឹងមានរសជាតិឆ្ងាញ់ជាប់ម៉ាត់។ ប៉ុន្តែទោះបីជាយ៉ាងក៏ដោយ លោកអ្នកអាចកុំម៉ង់ឲ្យអ្នកលក់ដាក់ខ្ទឹមបំពងក្នុងកម្រិតមួយដែលអ្នកអាចញ៉ាំបាន ព្រោះថាវាអាចធ្វើឲ្យអាហារនេះមានរសជាតិទ្រលាន់ ប្រសិនបើអ្នកមិនសូវចេះញ៉ាំខ្ទឹមបំពង។ តែនិយាយរួមមក វាជាអាហារមួយដែលមានរសជាតិប្លែក ប្រសិនបើអ្នកធុញទ្រាន់នឹងបាយ គុយទាវ ឬមីជាដើម៕

​គុយទាវ​កាត់​ល្បីនៅផ្លូវសុកហុក ​គុយទាវ​កាត់​ល្បីនៅផ្លូវសុកហុក ​គុយទាវ​កាត់​ល្បីនៅផ្លូវសុកហុក ​គុយទាវ​កាត់​ល្បីនៅផ្លូវសុកហុក

ប្រភព៖ sabay

  • ​គុយទាវ​កាត់​ល្បីនៅផ្លូវសុកហុក已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: