យន្តហោះ​ប្រធានាធិបតី​ទួរគី ត្រូវ​យន្តហោះ​ចម្បាំង F-16 លោមព័ទ្ធ​លើ​អាកាស ពេល​ត្រលប់​ចូល​ក្រុង

ក្នុងអំឡុងពេលដែលរដ្ឋប្រហារក្នុងប្រទេសទួរគីកំពុងតែប្រព្រឹត្តទៅ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដែលកំពុងស្ថិតក្នុងទីក្រុងលំហែកាយ Marmaris នោះ បានហោះត្រលប់ចូលទីក្រុង Istanbul ភ្លាមៗ តែក្នុងពេលហោះហើរលើអាកាសនោះ យន្តហោះរបស់ប្រធានាធិបតីត្រូវបានយន្តហោះចម្បាំង F-16 ២គ្រឿង ធ្វើការលោមព័ទ្ធលើអាកាស តែលោកអាចគេចចេញបាន ។
យោងតាមអតីតមន្ត្រីយោធាម្នាក់បានឲ្យដឹងថា “យ៉ាងតិចមានយន្តហោះចម្បាំង F-16 ២គ្រឿង បានធ្វើការលោមព័ទ្ធយន្តហោះលោក Erdogan នៅលើអាកាស ក្នុងពេលហោះហើរសំដៅទីក្រុង Istanbul ។ គេបានដាក់សញ្ញារ៉ាដា (Locked radars) លើយន្តហោះលោក Erdogan និងលើយន្តហោះ F-16 ២គ្រឿងទៀត ដែលហោះការពារយន្តហោះប្រធានាធិបតី”
តែទោះជាយ៉ាងនេះក្ដី យន្តហោះលោក Erdogan នៅតែអាចបន្តដំណើរដល់គោលដៅនៃក្រុង Istanbul បានដោយសុវត្ថិភាព ខណៈដែលអតីតមន្ត្រីយោធាដដែលបានចោទជាចម្ងល់ថា “ចំពោះថា តើហេតុអ្វីបានជាយន្តហោះ F-16 ទាំង២គ្រឿងដែលលោមព័ទ្ធ និងដាក់សញ្ញារ៉ាដាលើយន្តហោះប្រធានាធិបតីនោះ មិនបើកការវាយប្រហារ វានៅតែជាអាថ៌កំបាំងនៅឡើយ”
ភ្លាមៗក្រោយលោក Erdogan ហោះចេញពីតំបន់លំហែកាយ Marmaris គ្រាប់បែកត្រូវបានគេបំផ្ទុះនៅទីនោះ ដោយមានទាហាន២៥នាក់ ត្រូវបានទម្លាក់ពីឧទ្ធម្ភាគចក្រ ដើម្បីតាមចាប់ខ្លួនលោក Erdogan ក្នុងសណ្ឋាគារ Marmaris តែសំណាងល្អ លោក Erdogan បានចាកចេញទៅមុនមួយជំហាន ។

ក្នុងអំឡុងការប្រព្រឹត្តទៅនៃរដ្ឋប្រហារនេះដែរ លោកនាយករដ្ឋមន្ត្រី Binali Yildirim ដែលកំពុងស្ថិតនៅក្នុងទីក្រុង Istanbul ស្រាប់នោះ ក៏បានក្លាយជាគោលដៅចាប់ខ្លួន ពីសំណាក់ក្រុមដែលធ្វើរដ្ឋប្រហារដែរ តែលោកបានគេចខ្លួនទាន់ពេល ៕

យន្តហោះ​ប្រធានាធិបតី​ទួរគី ត្រូវ​យន្តហោះ​ចម្បាំង F-16 លោមព័ទ្ធ​លើ​អាកាស ពេល​ត្រលប់​ចូល​ក្រុង យន្តហោះ​ប្រធានាធិបតី​ទួរគី ត្រូវ​យន្តហោះ​ចម្បាំង F-16 លោមព័ទ្ធ​លើ​អាកាស ពេល​ត្រលប់​ចូល​ក្រុង យន្តហោះ​ប្រធានាធិបតី​ទួរគី ត្រូវ​យន្តហោះ​ចម្បាំង F-16 លោមព័ទ្ធ​លើ​អាកាស ពេល​ត្រលប់​ចូល​ក្រុង

ប្រភព៖ kqube

  • យន្តហោះ​ប្រធានាធិបតី​ទួរគី ត្រូវ​យន្តហោះ​ចម្បាំង F-16 លោមព័ទ្ធ​លើ​អាកាស ពេល​ត្រលប់​ចូល​ក្រុង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: