គ្រូ​U16​ កម្ពុជា ​នៅ​តែ​សង្ឃឹម​​​ឡើង​​​​វគ្គ១/២​​​​ ​ទោះ​ចាញ់​ថៃ ៦-០​យប់​មិញ

លោក Inoue Kazunori ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ១៦​ឆ្នាំ​​ នៅ​តែ​​មាន​ជំនឿ​ចិត្ត​​​អាច​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ដោយ​​ឡើង​ទៅ​វគ្គ​​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ (១/២) ​​នៃ​​ពាន​រង្វាន់ AFF Smart U-16 Championship 2016 ​ទោះ​បី​​ចាញ់​ថៃ​​៦-០​ ម្សិលមិញ។

​​

គ្រូ​U16​ កម្ពុជា ​នៅ​តែ​សង្ឃឹម​​​ឡើង​​​​វគ្គ១/២​​​​ ​ទោះ​ចាញ់​ថៃ ៦-០​យប់​មិញលោក Inoue Kazunori

 

ក្រោយ​ចប់​ការ​ប្រកួត ​លោក Inoue Kazunori បាន​ឲ្យ​ដឹង​ថា កម្ពុជា​អាច​បន្ត​ដំណើរ​​​ឡើង​ទៅ​វគ្គ​បន្ត​​ ហើយ​លោក នឹង​ខំប្រឹង​ប្រែង​ឲ្យ​អស់​សមត្ថភាព ដើម្បី​ជួយ​កម្ពុជា​​ក្នុង​ការ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នេះ។ លោក​​មិន​​គិត​ថា ថៃ​ខ្លាំង​ដល់​​កម្រិត​​ ដែល​អាច​ទម្លាយ​សំណាញ់​ទី​កម្ពុជា​រហូត ៦-​០​ឡើយ។

 

គ្រូ​បង្វឹក​​រូប​នេះ​បន្ត​ថា ​លោក​ទទួល​យក​លទ្ធផល​​ចាញ់​នេះ ​និង​​ធ្វើ​យ៉ាង​ណា​បង្កើន​ការ​លេង​ឲ្យ​​បាន​ល្អ​ឡើង​វិញ​​សម្រាប់​ការ​ប្រកួត​​លើក​ក្រោយ។ ​អ្វី​ដែល​ពិសេស​នោះ​គឺ​​​​កែ​​រាល់​កំហុស​ ដែល​បង្ក​ឲ្យ​កម្ពុជា​បរាជ័យ​​​ក្រោម​​ថ្វី​ជើង​ថៃ​​ ​​ត្រៀម​ប្រកួត​ដ៏​សំខាន់​​​ក្នុង​ពូល​ចុង​ក្រោយ​ជាមួយ​ទីម័រខាងកើត ​ក្នុង​ការ​ជួយ​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​​​

គ្រូ​U16​ កម្ពុជា ​នៅ​តែ​សង្ឃឹម​​​ឡើង​​​​វគ្គ១/២​​​​ ​ទោះ​ចាញ់​ថៃ ៦-០​យប់​មិញ

 

កម្ពុជា នឹង​ប៉ះ​ទីម័រខាងកើត​នា​ថ្ងៃ​អង្គារ ​ទី១៩ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦:៣០​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ MY TV។ ​កម្ពុជា​មាន ៦​ពិន្ទុ​ឈរ​លេខ ២​ក្នុង​ពូល​ B ខណៈ​ទីម័រខាងកើត​មាន​៤​ពិន្ទុ​នៅ​លេខ​៣។ ដូច្នេះ​ជំនួប​រវាង​ក្រុម​ទាំង​ពីរ​​គឺ​កាត់​សេចក្ដី​ក្រុម​ណា​ឈ្នះ​​ នឹង​ឡើង​ទៅ​វគ្គ​បន្ត​ ប៉ុន្តែ​បើ​សិន​ស្មើ​វិញ​ត្រូវ​មើល​​ U16 ​ឡាវ​​ឈ្នះ​ថៃ​ដែរ​ឬទេ៕

 

គ្រូ​U16​ កម្ពុជា ​នៅ​តែ​សង្ឃឹម​​​ឡើង​​​​វគ្គ១/២​​​​ ​ទោះ​ចាញ់​ថៃ ៦-០​យប់​មិញ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​