Robben​ នឹង​អវត្តមាន​៦សប្តាហ៍​ដោយ​សារ​របួស​សាច់​ដុំ​

Arjen​ Robben​ អាច​នឹង​អវត្តមាន​​ពី​ការ​ប្រកួត​ដើម​រដូវ​កាល​ឲ្យ​ Bayern​ Munich​ បន្ទាប់​ពី​រង​របួស​សាច់​ដុំ​ត្រូវ​សម្រាក​យ៉ាង​ហោច​ណាស់​ក៏​​៦​សប្តាហ៍​ដែរ។

 

Robben​ នឹង​អវត្តមាន​៦សប្តាហ៍​ដោយ​សារ​របួស​សាច់​ដុំ​ Arjen​ Robben របួស

 

ខ្សែ​បម្រើ​វ័យ​៣២​ឆ្នាំ​បាន​អវត្តមាន​ជាង​២​ខែ​កាល​ពី​រដូវ​កាល​ ២០១៥-១៦​ ដោយ​សារ​របួស​សាច់​ដុំ​ដូច​គ្នា​ ហើយ​របួស​ដដែល​នេះ​បាន​រើ​ឡើង​វិញ​ បន្ទាប់​ពី​រូប​គេ​លេង​ការ​ប្រកួត​មិត្តភាព​ឲ្យ​ Bayern​ Munich​ ជា​មួយ​ក្រុម​ក្រប​ខ័ណ្ឌ​លំដាប់​ទី​៥​ Lippstadt។

 

Robben​ នឹង​អវត្តមាន​៦សប្តាហ៍​ដោយ​សារ​របួស​សាច់​ដុំ​ Arjen​ Robben របួស

 

ក្លឹប​ជើង​ឯក​របស់​អាល្លឺម៉ង់​ Bayern Munich​ នឹង​ត្រូវ​ប៉ះ​ Borussia​ Dortmund​ នៅ​ការ​ប្រកួត​ German​ Super​ Cup​ ថ្ងៃ​ទី​១៤​ សីហា​ ហើយ​បន្ត​ប៉ះ​ Werder ​Bremen​ ក្នុង​ប្រកួត​លីគ​ ថ្ងៃ​ទី​២៦​ សីហា។ ការ​ប្រកួត​ទាំង​២​ អាច​លេង​ដោយ​គ្មាន​កីឡាករ​សញ្ជាតិ​ហុល្លង់៕

 

ប្រែស​ម្រួល៖ វីរ៉ុត​
ប្រភព៖ BBC