តើ​បុរស​អាច​ត្រូវបាន​នារី​បង្ខំ​ចាប់រំលោភ​ដែរឬទេ​?

សុខភាព ៖ ​ថ្វីដ្បិតតែ​ ព័ត៌មាន​ចុះផ្សាយ​ពី​បុរស​ចាប់រំលោភ​នារី​មាន​ច្រើន​ករណី​សឹងតែ​រាល់ថ្ងៃ​ ក៏ពិតមែន ប៉ុន្តែ​យូរៗម្ដង​យើង​ក៏​ឃើញ​មាន​បុរស​ជា​ជនរងគ្រោះ​នៃ​អំពើ​រំលោភបំពាន​ ផ្លូវភេទ​នេះ​ដែរ ​។ មនុស្ស​មួយចំនួន​យល់ថា បុរស​មាន​អាវុធ​រួមភេទ (​លិង្គ​) ដែល​មិនមែន​ចេះតែ​ដំឡើង​មាឌ​បាន​គ្រប់ពេលវេលា​នោះទេ​ដូច្នេះ​ពួកគេ គ្មាន​ផ្លូវ ត្រូវបាន​នារី​ចាប់បង្ខំ​ឲ្យ​រួមភេទ​ឡើយ​។ ប៉ុន្តែ​ការពិត​បុរស​ក៏​អាចជា​ជនរងគ្រោះ​នៃ​អំពើ​រំលោភ​ផ្លូវភេទ​នេះដែរ​។​

តើ​បុរស​អាច​ត្រូវបាន​នារី​រំលោភ​ដោយ​របៀប​ណាខ្លះ​?

ជាការ​ពិត​បុរស​ប្រាកដជា​អាច​ត្រូវ​ស្ត្រី​រំលោភបំពាន​បាន​ដោយ​ប្រើ​វិធី​ ច្រើន​ប្រភេទ​។ រូបភាព​ទាំងនោះ មានដូចជា​បុរស​ត្រូវបាន​នារី​បង្ខំចិត្ត​ឲ្យ​ប្រើ​ប្រដាប់ភេទ ឬ​ប្រើ​សកម្មភាព​នានា​ស៊ក​បញ្ចូល​ទៅក្នុង​រន្ធ​យោនី​ឬ​រន្ធ​គូទ​របស់​នាង​។ នាង​ក៏​អាច​គំរាម​ឲ្យ​បុរស​នោះ​ប្រើ​អណ្ដាត​លិទ្ធ​អវយវៈ​ភេទ​របស់​នាង​ដែរ​។ ​ម្យ៉ាងវិញទៀត​ស្ត្រី​ក៏​អាច​រំលោភ​បុរស​ដោយ​យក​អវយវៈ​ឬ​ឧបករណ៍​ជំនួយ​សិច​ ផ្សេងៗ​ទៅ​ស៊ក​ក្នុង​រន្ធ​គូទ​បុរស​នោះ​វិញ​ផងដែរ​។​

​តើ​លិង្គ​បុរស​អាច​ឡើង​រឹង​ទេ​ក្នុង​កាលៈទេសៈ​ដែល​គេ​បង្ខំ​បែបនេះ​?
​គេ​សង្កេតឃើញថា​ស្ត្រី​មាន​អវយវៈ​ភេទ គឺ​រន្ធ​យោនី​ដែល​អាច​ត្រូវបាន​ស៊ក​បញ្ចូល​គ្រប់ពេលវេលា​ទោះជា​ក្នុងករណី​ គ្រោះអាសន្ន​អ្វី​ក៏ដោយ​។ ខណៈ​បុរស​វិញ​មិន​ដូច្នោះ​ឡើយ​។ ជាក់ស្តែង​លិង្គ​របស់​បុរស​ក៏​មិន​ងាយ​នឹង​ឡើង​ដោយ​ការបង្ខំ​ឡើយ​សម្រាប់​ សម្ព័ន្ធភាព​ជាមួយ​យោនី​ស្ត្រី​នោះ​។ ប៉ុន្តែ​មាន​ករណីខ្លះ​លិង្គ​ក៏​អាច​ងើប​រឹង​ដែរ​បើទោះជា​បុរស​នោះ​កំពុងតែ​ ភ័យ​ស្លន់ស្លោ​ក្ដី​។​

​ជា​ញឹកញយ​ស្ត្រី​អាច​ល្បួង​បុរស​ឲ្យ​រួមភេទ​ជាមួយ​នាង​ដោយ​ប្រើ​គ្រឿង​ ស្រវឹង​គ្រឿងញៀន ថ្នាំសម្រើប ឬ​បរិយាកាស​រោលរាល​ជាការ​ដុត​រោល​តណ្ហា​។ ដូច្នេះ​ស្ត្រី​ពិតជា​អាច​រំលោភ​បុរស​បាន​មែន​ដូចជា​ករណី​បង្ខំ​ឲ្យ​បុរស​ រួមភេទ​បែប​អូ​រ៉ា​ល់​សិច​ជាដើម​។ នេះ​គឺ​ហាក់ដូចជា​វិធី​ដាក់​កំហិត​លើ​ប្រដាប់​ភេទបុរស​សម្រាប់​ស​ម្ព័​ន្ធ ភាព​រួមរ័ក​នេះ​អ៊ីចឹង​ដែរ​។​ (រក្សាសិទ្ឋិ គេហទំព័រសែនសុខ)

​តើ​បុរស​អាច​បាញ់​ទឹកកាម​ទេ​ក្នុងស្ថានភាព​តានតឹង​ដូច្នេះ​?

​ជាទូទៅ​ដំណាក់កាល​បាញ់​ទឹកកាម ឬ​ចេញ​ទឹក​ស្ពែ​ម​គឺ​សកម្មភាព​ចុងក្រោយ​នៃ​ការ​ដល់ត្រើយ​រប​ស់បុរ​ស​ គ្រប់រូប​តាមបែប​ធម្មជាតិ​នៃ​សកម្មភាព​រួមភេទ​។ គេ​ក៏​បានឃើញ​មាន​ករណី​ដ៏​កម្រ​ខ្លះ​ដែល​ក្រពេញ​ប្រូ​ស្តា​តបុរ​សមាន​បញ្ហា​ ដោយសារ វា​អាច​ស្តែងចេញ​តាមរយៈ​ការចេញ​ទឹកកាម​នា​អំឡុងពេល​ដេកលក់​ខណៈ​វា​ត្រូវគេ​ និយាយ​លេង​ជាការ​ចាញ់បោក​យល់សប្តិ​នោះឯង​។ ដូច្នេះ​មិនមែន​ឲ្យ​តែ​បុរស​នោះ​បាញ់​ទឹកកាម​ចេញមក​មានន័យថា គាត់​ពេញ​ចិត្តនឹង​រួមភេទ​ជាមួយ​នារី​ដែល​កំពុង​ចាប់បង្ខំ​គាត់​ឡើយ​៕​(រក្សាសិទ្ឋិ សែនសុខ)

តើ​បុរស​អាច​ត្រូវបាន​នារី​បង្ខំ​ចាប់រំលោភ​ដែរឬទេ​?