លោក ខៀវ កាញារីទ្ធ៖ រដ្ឋាភិបាល និង​សភា​ មិនអាចទៅគោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ព្រោះមានក្រុមកាង និពន្ធដោយ : ថ្មីៗ       July-18-2016, 8:58 am         4304

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ខៀវ កាញារីទ្ធ៖ រដ្ឋាភិបាល និង​សភា​ មិនអាចទៅគោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ព្រោះមានក្រុមកាងលោក ខៀវ កាញារីទ្ធ កំពុង​ដឹកនាំ​កិច្ចប្រជុំពិភាក្សា​ក្រុមការងារ​តាក់តែងសេចក្តីព្រាងច្បាប់​ស្តីពី សិទ្ធិទទួលបានព័ត៌មាន រដ្ឋមន្ត្រី​ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសម្តែង​ការ​សោកស្តាយ​ ដោយសារតែ​ភាគីរដ្ឋាភិបាល និង​សភា ដែលមានបំណង​ចង់​ទៅគោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី តែ​ពួកគេ​មិនអាចទៅបាន​ ដោយសារតែ មានការ «កាង» ពី​ក្រុម​មនុស្សមួយចំនួនតូច។ លោក ខៀវ កាញារីទ្ធ​បាន​ថ្លែងយ៉ាងនេះ ពី​ក្នុងកិច្ចប្រជុំក្រុមការងារ​តាក់តែងសេចក្តីព្រាងច្បាប់​ស្តីពី សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​ត្រូវបាន​រៀបចំ​នៅ​ក្នុងសណ្ឋាគារ​ភ្នំពេញ។

«កន្លងមក ខាងសភា និង​ខាងរដ្ឋាភិបាល មិនអាច​ទៅគោរព​វិញ្ញាណក្ខន្ធ​របស់​លោក កែម ឡី ដោយសារតែ​មាន​ការ​គំរាម​កំហែងពី​ក្រុម​មួយចំនួន​តូច។ ហើយនេះជាការខាតបង់ធំណាស់»។ នេះ​ជា​ការ​អធិប្បាយ​របស់​លោករដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បន្ទាប់ពី​លោក​បានស្នើឲ្យក្រុមការងារ​អ្នកតាក់តែងសេចក្តីព្រាងច្បាប់ ក្រោកឈរ​រម្លឹកវិញ្ញាណក្ខន្ធ​លោក កែម ឡី មុន​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សាសេចក្តីព្រាងច្បាប់៕