ព្រឹក​នេះ CNRP រៀបចំ​ខួប​៤​ឆ្នាំ​ថ្ងៃ​បង្កើត​បក្ស

រាជធានី​ភ្នំពេញ ៖ ដូច​តាម​ការ​គ្រោងទុក នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៦​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​ពិធី​រំ​ឮ​ក​ខួប​៤​ឆាំ្ន​ថ្ងៃ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សមរ​ង្ស៊ី និង គណបក្ស​សិ​ទ្ឋិ​មនុស្ស បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ ។

តាម​ពិត​ការ​ប្រារ​ព្ឋ​ពិធី​នេះ ត្រូវធ្វើ​នៅ​ថ្ងៃ​ទី​១៧ កក្កដា​ម្សិលមិញ​ដែល​ជា​ថ្ងៃ​បង្កើត​បក្ស ប៉ុន្តែ​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)​ថា ថ្នាក់ដឹកនាំ​និង​សមាជិក​ខ្លួន​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទើប​លើក​ពេល​មក​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ៕