បន្តិចទៀត​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ពិភាក្សា​ពី​ការ​ដក​អភ័យ​ឯក​សិ​ទ្ឋិ​តំណាងរាស្ត្រ​២​រូប

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​រដ្ឋសភា វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៦ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​អំពី​ការ​ដក​អភ័យ​ឯក​សិ​ទ្ឋិ​តំណាងរាស្ត្រ​២​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក តុ វ៉ា​ន់​ចាន់ និង​លោក ពិន រតនា តាម​ការ​ស្នើ​សុំ​របស់​ក្រសួង​យុ​ត្តិ​ធ៌​ម ដើម្បី​បើកផ្លូវ​ឲ្យ​តុលាការ​បន្ត​ចាត់ការ​លើ​សំណុំរឿង​សញ្ចារ​កម្ម​រវាង​កញ្ញា ខុ​ម ចាន់​តា​រ៉ា​ទី ហៅ ស្រី​មុំ​និង​លោក កឹ​ម សុខា ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា កិច្ចប្រជុំ​ដែល​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន នា​ពេល​នេះ ក៍​មាន​វត្តមាន​ចូលរួម​ពី​អនុប្រធាន​និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ ៕