ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក​ជួប​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​កម្ពុ​ជា បក្សប្រឆាំង សង្គម​ស៊ិ​វិល​

ភ្នំពេញ: លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយលោក Tom Malinowski ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារ នៅវេលាម៉ោង៤ រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស។

លោក Tom Malinowski ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្ស និងការងារ (DRL) ធ្វើទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្សនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា។

តាមកម្មវិធីនៅថ្ងៃទី១៨ ខែកក្កដា លោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស នឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល គណបក្សប្រឆាំង ក្រុមសង្គមស៊ីវិល និងតំណាងទីភ្នាក់ងារអន្តរជាតិដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោតដែលមានភាពសេរីនិងយុត្តិធម៌ នៅកម្ពុជា៕

ប្រភពៈ CEN


Related Posts