​គណៈកម្មការ​បុណ្យ​លោក​កែម ឡី នឹង​ប្រកាស​ពី​ការកំណត់​ថ្ងៃ​ហែសព​

ភ្នំពេញ:
នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​១៨​កក្កដា នេះ ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ដែលជា​
​សមាជិក​គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត កែម ឡី នឹងធ្វើ​ការប្រកាស​ពី​ពេលវេលា និង​ថ្ងៃ​ហែសព​លោក​បណ្ឌិត​កែម ឡី​។​

​គួររំលឹកថាៈ គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត កែម ឡី បានប្រកាស​ម្តង​ហើយ​ថា​នឹង​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​ស្រុកកំណើត​នៅ​ខេត្តតាកែវ កាលពី​ថ្ងៃទី​១៧ ខែកក្កដា តែ​ត្រូវបាន ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ​ប្រកាស​ពន្យា​ពេល​វិញ​។​

​លោក​បណ្ឌិត​កែម ឡី ត្រូវ​ឃាតករ​បាញ់សម្លាប់​នៅក្នុង​ស្តារ​ម៉ា​ត​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច ស្តុ​ប​បូកគោ កាលពី​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០១៦៕S/S