​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ ប្រជុំ​ពិនិត្យ​លើ​ការស្នើសុំ​លើក​អភ័យឯកសិទ្ធិសភា​រប​ស់​តំណាងរាស្ត្រ​បក្សប្រឆាំង​

ភ្នំពេញ:
នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា នេះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យមើល​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ស្នើសុំ​លើក​អភ័យឯកសិទ្ធិសភា​រប​ស់​តំណាងរាស្ត្រ​ចំនួន​ពី​រូប គឺ​លោក​តុ វ៉ាន់​ចាន់ តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្តាល និង​លោក​ពិន រតនា តំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង ដែលមាន​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើ​សញ្ចារកម្ម​។​

​កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា ចូលរួម​ប្រជុំ​ផង​ង​ដែរ​៕S/S