សំណួរ-ចម្លើយ​ : ហេតុអ្វីចាំបាច់យកទារកទើបនឹងកើតដាក់លើទ្រូងម្តាយ ?

សំណួរ-ចម្លើយ​ : ហេតុអ្វីចាំបាច់យកទារកទើបនឹងកើតដាក់លើទ្រូងម្តាយ ?

សំណួរ
នាងខ្ញុំទើបសម្រាលកូនស្រីម្នាក់ជាលើកដំបូង បានរយៈពេលមួយខែជាងប៉ុណ្ណោះ ប៉ុន្តែអ្វីដែលធ្វើឱ្យខ្ញុំចេះតែមន្ទិលសង្ស័យជាប់ជានិច្ចនោះ គឺនៅថ្ងៃសម្រាលកូនបានរយៈពេលមិនដល់មួយម៉ោងផង គ្រូពេទ្យសម្ភពបានលើកកូនស្រីដែលទើបនឹងកើតមកដាក់លើទ្រូងខ្ញុំអស់រយៈពេលយ៉ាងយូរ ដោយពេទ្យប្រាប់ថា ធ្វើឱ្យកូនកក់ក្តៅ និង ពិសេសអាចភ្ជាប់មនោសញ្ចេតនារវាងម្តាយ និង កូនបានផង ។

តើបញ្ហាដាក់ទារកទើបនឹងកើតមកលើទ្រូងម្តាយ ពិតជាដូចគ្រូពេទ្យបញ្ជាក់ពិតមែនឬទេ ? ហើយតើក្រៅពីនេះ ខាងផ្នែកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ បានអះអាងពីរឿងនេះដែរឬទេ ?

ចម្លើយ
បើយោងតាមវិទ្យាសាស្ត្រវេជ្ជសាស្ត្រដែលគេបានស្រាវជ្រាវហើយឃើញថា ការដែលទារកទើបប្រសូត្រចេញពីផ្ទៃម្តាយភ្លាម ហើយគេបានឱ្យដាក់អោបលើទ្រូងម្តាយនេះជារឿងសំខាន់ និង មិនអាចមើលរំលងបានឡើយ ព្រោះថាការធ្វើបែបនេះវាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ទារកក្នុងនោះ ដូចជា បានជួយសីតុណ្ហភាពរាងកាយរបស់ទារក និង ពិសេសជួយរំញោចដល់ចង្វាក់បេះដូងរបស់ទារកផង ។ ជួយរក្សាកំរិតថាមពលទារកឱ្យមានស្ថេរភាព ជួយជំរុញដល់ខួរក្បាលទារកដំណើរការល្អ ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម បង្កើនប្រព័ន្ធការពារមេរោគរបស់ទារកតាមរយៈបាក់តេរីលើស្បែកម្តាយជាដើម ។

ក្រៅពីដែលទារក សម្រាលចេញមកភ្លាម គ្រូពេទ្យតម្រូវឱ្យដាក់លើទ្រូងម្តាយនេះហើយ ឪពុកក៏ចាំបាច់ត្រូវបីអោបក្រសោបទារកដើម្បីបង្កើតកំដៅនិងជួយបង្កើតអារម្មណ៍ទារឱ្យបានដឹងពីការថ្នាក់ថ្នមផងដែរ ។ជាមួយគ្នាការនិយាយសាងសាងផ្សេងៗដើម្បីបង្កើតអារម្មណ៍ដល់ទារកក៏ជាការមិនអាចមើលរំលងដូចគ្នាពីព្រោះថាវានឹងជួយឱ្យទារកឆាប់ទទួលបាននូវបរិស្ថានជុំវិញខ្លួន និង អាចប្រើអារម្មណ៍ទំនាក់ទំនងជាមួយឪពុកម្តាយរបស់វាបានឆាប់រហ័ស ដែលជាការជួយបង្កើនបញ្ញាស្មារតីពីការទំនាក់ទំនងរវាងឪពុកម្តាយ ពិសេសទារកអាចឆ្លើយឆ្លងសាស័ព្ទនានា បានឆាប់រហ័សដែរ ៕

ប្រភព៖ pmhotnews

  • សំណួរ-ចម្លើយ​ : ហេតុអ្វីចាំបាច់យកទារកទើបនឹងកើតដាក់លើទ្រូងម្តាយ ?已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:ចំនេះដឹង
Tags: