ឧត្តមសេនីយ៍ សារ៉ាត់ អវត្តមាន​នៅ​ពេល​សវនាការ​រឿង​ឃាតកម្ម​ចាប់​ផ្តើម

អតីតឧត្តមសេនីយ៍យោធា ថោង សារ៉ាត់ ដែលមានភាគហ៊ុនរកស៊ីច្រើន មិនបានមានវត្តមានទេកាលពីថ្ងៃសុក្រ នៅពេលដែលសវនាការរឿងឃាតកម្មដែលគេរង់ចាំយ៉ាងយូរបានចាប់ផ្តើមនៅតុលាការក្រុងភ្នំពេញ។ លោករងការចោទប្រកាន់ពីបទធ្វើឃាតឧកញ៉ា អុឹង ម៉េងជឺ នៅក្រៅហាងលក់ផ្លែឈើមួយកន្លែង កាលពីថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០១៤។ អង្គរក្សផ្ទាល់ម្នាក់របស់លោកតាមចោទថាបានបាញ់សម្លាប់ផ្ទាល់ដៃ។ អង្គរក្សបីនាក់ផ្សេងទៀតកំពុងត្រូវ ជំនុំជម្រះក្នុងនាមជាអ្នករួមគំនិតធ្វើឃាតកម្មនេះ ដែលថតបានដោយកាមេរ៉ាសន្តិសុខនៅខាងក្រៅហាងនោះ។ លោក អុឹង ម៉េងជឺ ត្រូវបានគេបាញ់ចំ៦គ្រាប់ នៅពេលលោកចុះពីរថយន្តឡិចស៊ិសរបស់លោក។ លោក សារ៉ាត់ អាយុ៣៨ឆ្នាំ ត្រូវបានគេកំណត់ថាជាជនសង្ស័យសំខាន់ក្នុងឃាតកម្មនេះនៅថ្ងៃទី៣ខែធ្នូ ឆ្នាំ២០១៤ ប៉ុន្តែបានរត់គេចខ្លួនមុនពេលនគរបាលចូលឆែកភូមិគ្រឹះរបស់គ្រួសារលោកក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីដាក់ក្នុងបញ្ជីតាមចាប់ខ្លួនបំផុតរបស់អាំងទែប៉ូល លោកបានប្រគល់ខ្លួនឲ្យនគរបាលនៅខែមេសាឆ្នាំមុន ប៉ុន្តែនៅតែអះអាងថាគ្មានទោសដដែល។ ការបើកសវនាការនៅម៉ោង៨និង៣០នាទីព្រឹកកាលពីថ្ងៃសុក្រ ចៅក្រមជំនុំជម្រះ តុប ឈុនហេង បាននិយាយថា តុលាការបានសម្រេចថា លោក សារ៉ាត់ មិនបានចូលរួមសវនាការនេះទេ ពីព្រោះគាត់ឈឺ និងពីព្រោះគាត់ត្រូវ បានសាកសួររួចហើយដោយចៅក្រមស៊ើបសួរ។ ចៅក្រម ឈុនហេង បាននិយាយអំពីលោក សារ៉ាត់ ដែលចេញចូលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ញឹកញាប់ ចាប់តាំងពីត្រូវចាប់ខ្លួនមកថា “គាត់ឈឺក្រពះ […]

The post ឧត្តមសេនីយ៍ សារ៉ាត់ អវត្តមាន​នៅ​ពេល​សវនាការ​រឿង​ឃាតកម្ម​ចាប់​ផ្តើម appeared first on The Cambodia Daily.