វិធី​ធ្វើ​ឲ្យ Google អនុញ្ញាត​ដាក់ Adsense លើ Blog

រក​ប្រាក់​តាម Google Adsense ជា​វិធី​មួយ​ដែល​មនុស្ស​ភាគច្រើន​រួម​ទាំង​ពលរដ្ឋ​​កម្ពុជា​​មួយ​ចំនួន​កំពុង​ផុសផុល​​ធ្វើ​តាម​គ្នា​។ អ្នក​អាច​យក​ពេល​ទំនេរ​មក​រក​ប្រាក់​តាម​រយៈ Google Adsense លើ​ប្លុក តាម​វិធី​ខាង​ក្រោម៖

 

វិធី​ធ្វើ​ឲ្យ Google អនុញ្ញាត​ដាក់ Adsense លើ Blog

 

១. ត្រូវ​រៀប​ចំ Blog ឲ្យ​មាន​របៀប

 

បើ​ការ​រចនា Blog អ្នក​រញ៉េរញ៉ៃ មិន​ដឹង​ទីតាំង​ណា​ត្រូវ​ចុច Home ផង កុំ​សង្ឃឹម Google អនុញ្ញាត​ឲ្យ​អ្នក​ដាក់ Adsense លើ Blog។ អ្នក​អាច​ប្រើ​រចនាបថ​ដែល​មាន​ស្រាប់​លើ Blogspot ហើយ​គ្រាន់​តែ​កែកុន​តិចតួច​ឲ្យ​ស្រួល​មើល។

 

២. Content

 

ក្រោយ​រៀប​ចំ Blog មាន​រៀប​រួច ត្រូវ​មាន Content (មាតិកា) គ្រប់គ្រាន់ កាន់​តែ​ច្រើន​កាន់​តែ​ល្អ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថបទ​ក្នុង Content អ្នក​ត្រូវ​តាម​វេយ្យាករណ៍​និង​អក្ខរាវិរុទ្ធ​ភាសា​អង់គ្លេស។ អ្វី​ដែល​អ្នក​ត្រូវ​ចាំ​មួយ​ទៀត គឺ​រាល់​អត្ថបទ​ក្នុង Content អ្នក​គឺ Original ១០០% មិន​ចម្លង​ពី​គេ។ ម្យ៉ាង​ទៀត អ្នក​ត្រូវ​កំណត់​ឲ្យ​ជាក់​លាក់​ពី​ប្រភេទ Content ក្នុង Blog។

 

៣. Traffic
Traffic សំដៅ​លើ​ចរាចរណ៍​នៃ​ការ​ចូល​មើល Blog របស់​អ្នក។ Google អាច​អនុញ្ញាត​ឲ្យ​អ្នក​អាច​រក​លុយ​តាម Adsense បាន ទាល់​តែ Blog អ្នក​មាន​ចំនួន​អ្នក​ចូល​មើល​ច្រើន​ល្មម​រាល់​ថ្ងៃ។

 

៤. ដាក់ Privacy, About us និង Contact us
មាន Traffic គ្រប់​គ្រាន់​ហើយ តែ​មិន​ទាន់​មាន Privacy Policy, About us និង Contact us មិន​ទាន់​គ្រប់គ្រាន់​ទេ។ ទាំង​បី​ចំណុច​នេះ អ្នក​ត្រូវ​បំពេញ​ឲ្យ​គ្រប់​ចន្លោះ​ប្រហោង​ទាំងអស់។

 

ចំពោះ Privacy Policy ចាំ​បាច់​សម្រាប់​ទទួល​ការ​អនុញ្ញាត​ពី Google ព្រោះ​វា​អាច​បញ្ជាក់​ថា Blog របស់​អ្នក​មិន​មែន​ជា Scam។ ម្យ៉ាង​ទៀត​វា​ក៏​អាច​ឲ្យ​អ្នក​ចូល​អាន​ដឹង​ថា ពួកគេ​ត្រូវ​និង​មិន​ត្រូវ​ធ្វើ​អ្វី​លើ Blog របស់​អ្នក។

 

About us៖ ពណ៌នា​អំពី​អ្នក​និង Blog របស់​អ្នក ដើម្បី​បញ្ជាក់​ពី​ភាព​ប្រាកដប្រជា។
Contact us៖ ក្នុង​ករណី​អ្នក​អាន​ចង់​បង្ហាញ​អារម្មណ៍​អំពី Blog អ្នក ពួកគេ​អាច​ទាក់ទង​អ្នក​តាមរយៈ​អ៊ីមែល​ឬ​អាសយដ្ឋាន​ដែល​បាន​ដាក់​ក្នុង​ទំព័រ​នេះ។

 

ធម្មតា Blog នីមួយៗ​ត្រូវ​មាន​អាយុកាល​យ៉ាង​ហោច​ណាស់​បី​ខែ​ទើប​អាច​មាន​សិទ្ធ​ដាក់ Google Adsense បាន។ ក្រោយ​ធ្វើ​តាម​គ្រប់​គោលការណ៍​ខាង​លើ​រួច អ្នក​អាច Apply Adsense ដើម្បី​ឲ្យ​ក្រុមហ៊ុន Google ពិនិត្យ​មើល Blog របស់​អ្នក​ថា​តើ​អាច​ដាក់ Adsense បាន​ឬ​អត់។ ការ​ពិនិត្យ (Review ) របស់ Google ស៊ី​ពេល​ប្រហែល​ជិត​មួយ​ខែ​ឬ​ច្រើន​ជាង​នេះ តែ Blog អ្នក​នឹង​អាច​ទទួល​ការ​អនុញាតិ​កាន់​តែ​លឿន​បើ​ធ្វើ​ត្រូវ​តាម​គ្រប់​គោលការណ៍ Google។

 

កុំ​ព្យាយាម​ប្រើ​វិធី​ខុស​ច្បាប់​ដូចជា​ការ​ប្រើ​កម្មវិធី​លាក់​ទីតាំង​ផ្ទាំង​ពាណិជ្ជកម្ម​ដើម្បី​បំភាន់​ភ្នែក​អ្នក​ចូល​មើល​ឬ​ប្រើ Script ផ្សេងៗ​ដើម្បី​បង្កើន​ចំនួន Click។ ត្បិត​តែ​រក​លុយ​បាន​ច្រើន តែ​មិន​យូរ​អង្វែង​ទេ ទី​បំផុត​នឹង​ត្រូវ Google បិទ​មិន​ខាន៕

 

ចុច​អាន៖ បង្កើត​គណនី Google Adsense លក់ កំពុង​ពេញ​និយម​នៅ​ស្រុក​ខ្មែរ

 

អត្ថបទ៖ ប៉ែត ផាន់និត