ហេតុអ្វី​បានជា សុខ សោ​ម៉ា​វ​ត្តី សម្រេចចិត្ត​ផ្អាក​ពី​ការសម្តែង​?

6 Videos

ដោយសាររូបសម្រស់ស្រស់ស្អាត រួមផ្សំជាមួយសមត្ថភាពក្នុងការសម្តែងបានធ្វើអោយអ្នកមេម៉ាយរូប ស្រស់ សុខ សោម៉ាវត្តី ទទួលបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ផលិតកម្មនានា។ចុងក្រោយនេះនាង បង្ហាញមុខក្នុងខ្សែភាពយន្តជាបន្តបន្ទាប់ ដែលមានទាំងរឿងដុំនិងរឿងភាគ។ប៉ុន្តែថ្មីៗនេះសុខ សោម៉ាវត្តី បានសម្រេចចិត្តផ្អាកពីការសម្តែងមួយរយៈ។

P9

ហេតុអ្វី​បានជា សុខ សោ​ម៉ា​វ​ត្តី សម្រេចចិត្ត​ផ្អាក​ពី​ការសម្តែង​?

ទោះបីក្លាយជាម្តាយរបស់គេក៏ពិតមែន តែ សុខ សោម៉ាវត្តី នៅតែមានរូបសម្រស់ស្រស់ផូរផង់និងមាន រូបរាងតូចច្រលឹង ជាពិេសសកាន់តែគួរអោយទាក់ទាញនៅពេលអ្នកនាងតុបតែងខ្លួនបែបឃ្យូត ឃ្យូត ។ ក្រោយពីលែងលះជាមួយស្វាមី សុខ សោម៉វត្តី កាន់តែហក់ជ្រៅក្នុងវិស័យសិល្បៈគឺមានទាំងធ្វើជាពិធីការិនីនិង សម្តែងរឿង ។ មួយរយៈចុងក្រោយនេះនាងបានចូលរួមសម្តែងរឿងជាច្រើន ដែលមានទាំងរឿងដុំនិងរឿងភាគ ទូរទស្សន៍ ហើយរឿងខ្លះក៏បានដាក់បញ្ចាំងតាមបណ្តាររោងភាពយន្តនានាផងដែរ ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន គឺមានដូចជារឿង«សិស្សប្អូនសំណព្វចិត្ត»និងរឿង«អ្នកនាងម្ចាស់ឡឺកឺ» ជាដើម ។

ហេតុអ្វី​បានជា សុខ សោ​ម៉ា​វ​ត្តី សម្រេចចិត្ត​ផ្អាក​ពី​ការសម្តែង​?

ពេលនេះដែរ សុខ សោម៉ាវត្តី កំពុងសម្រុកថតរឿង«ទឹកចិត្តអ្នកម្តាយសម័យថ្មី» និងរឿង «សួស្តីលោកគ្រួ កម្លោះ»ជាដើម ។ អ្វីដែលកត់សំគាល់នោះ ស្របពេលការងារសិល្បៈកំពុងតែមមាញឹកអ្នកមេម៉ាយកូនមួយ សុខ សោម៉ា វត្តី បានប្រាប់ថា នាងបានសម្រេចចិត្តផ្អាកពីការងារសម្តែងមួយរយៈ ដោយចង់ដកឃ្លាទៅគិតគូរជាមួយការងារ ពិធីការិនីនិងជំនួញរបស់នាងវិញ ។

ហេតុអ្វី​បានជា សុខ សោ​ម៉ា​វ​ត្តី សម្រេចចិត្ត​ផ្អាក​ពី​ការសម្តែង​?

ក្រៅពីការងារសិល្បៈសុខ សោម៉ាវត្តី ក៏ជាអ្នកលក់ផលិតផលរក្សា សម្រស់ដែលគេតែងតែឃើញនាងឃោសនាតាមហ្វេសប៊ុកហើយថ្មីៗនេះនាងបានបន្ថែមការលក់កាបូប និងសម្លៀកបំពាក់ទៀតផង។មានការបង្ហើបថាមុខជំនួញរបស់ សុខ សោម៉ាវត្តី ទទួលបានការគាំទ្រពីសំ ណាក់អតិថិជនទើបនាងសម្រេចចិត្តងាកមកពង្រឹងជំនួញនេះម្តង។ក្រោយពីបែកបាក់ជាមួយស្វាមី សុខ សោម៉ាវត្តី អះអាងថានាងមិនទាន់មានអ្នកថ្មីនៅឡើយទេ ៕ ចេនី