ក្រោយ​ប្រកាសថ្ងៃ​​អាពាហ៍ពិពាហ៍ Ruby Lin និង មិត្ត​ប្រុសបាន​ត្រៀម​រៀបចំ​អ្វីខ្លះ ?

6 Videos

បន្ទាប់ពីប្រកាសថ្ងៃរៀបអាពាហ៍ពិពាហ៍ដែលធ្វើឲ្យកក្រើកសារព័ត៌មាន និង បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនកាលពីដើមខែកក្កដា ឆ្នាំ ២០១៦ ប្រភពមួយបានឲ្យដឹងថា ពិធីមង្គលការរបស់តារាសម្តែង Ruby Lin និង លោក Wallace Huo នឹងប្រារព្ធឡើងនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៦ នេះ ។

P9

ក្រោយ​ប្រកាសថ្ងៃ​​អាពាហ៍ពិពាហ៍ Ruby Lin និង មិត្ត​ប្រុសបាន​ត្រៀម​រៀបចំ​អ្វីខ្លះ ?

ការប្រកាសពីការរៀបមង្គលការយ៉ាងភ្ញាក់ផ្អើល និង ប្រញាប់ប្រញាល់បែបនេះ បានធ្វើឲ្យមានពាក្យចចាមអារ៉ាមជាច្រើនកើតឡើងមិនចេះចប់ មិនចេះហើយទៅលើអ្នកទាំងពីរ ហើយដោយសារតែគ្មានការបកស្រាយ ទើបពាក្យចចាមអារ៉ាមទាំងនោះមិនត្រូវបានបញ្ចប់ និង កំពុងតែបង្កចលាចលនៅក្នុងពិភពព័ត៌មាន ។ យ៉ាងណាក្តី ក្រោយពីការប្រកាសនេះ គេក៏បានដឹងដែរថា នាង Ruby កំពុងតែត្រៀមខ្លួនរួមជាស្រេចសម្រាប់ថ្ងៃនៃសុភមង្គលរបស់នាង ជាពិសេសនាងក៏បានចូលរួមក្នុងកម្មវិធីជាច្រើននៅទីក្រុងប៉ារីស ដើម្បីរៀនសូត្រពីការរៀបចំផ្កាផងដែរ ។ សម្រាប់លោក Wallace វិញ គេក៏បានដឹងដែរថា មានអ្នកគាំទ្រលោកជាច្រើនបានទៅជួបលោក ពេលដែលលោកកំពុងហូបអាហារក្នុងភោជនីយដ្ឋានមួយ ដើម្បីអបអរសាទរលោក តែយ៉ាងណាក្តីលោកពុំបានផ្តល់ជាការថតរូបនោះទេ តែលោកក៏បានបដិសេធយ៉ាងគួរសមទៅអ្នកគាំទ្រដែរ ។

ក្រោយ​ប្រកាសថ្ងៃ​​អាពាហ៍ពិពាហ៍ Ruby Lin និង មិត្ត​ប្រុសបាន​ត្រៀម​រៀបចំ​អ្វីខ្លះ ?

គួរបញ្ជាក់ដែរថា លោក Wallace និង នាង Ruby ទើបតែទាក់ទងគ្នាក្នុងនាមជាស្នេហាបាន ២ ខែប៉ុណ្ណោះ មុននឹងប្រកាសរៀបអាពាហ៍ពិពាហ៍ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)