ខ្មាន់​កាំ​ភ្លើង​បាញ់រះ​សម្លាប់ និង​របួស​ប៉ូលិស​៦នាក់​​​នៅអាមេរិក

មន្ត្រី​ប៉ូលិស​ចំនួន ៣នាក់ ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់ និង​៣នាក់​ទៀត​បាន​រង​របួស​ក្នុង​ហេតុការណ៍​បាញ់រះ​នៅ​ទី​ក្រុង Baton Rouge ភាគ​ត្បូង​សហរដ្ឋអាមេរិក​យប់មិញ។

 

ខ្មាន់​កាំ​ភ្លើង​បាញ់រះ​សម្លាប់ និង​របួស​ប៉ូលិស​៦នាក់​​​នៅអាមេរិក

 

ជន​សង្ស័យ​ជា​បុរស​ស្បែក​ខ្មៅ​ឈ្មោះ Gavin Eugene Long មក​ពី​ទី​ក្រុង Kansas ត្រូវ​បាន​បាញ់​សម្លាប់​វិញ​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ហើយ​ទង្វើ​នេះ​ត្រូវ​គេ​គិត​ថា​ពាក់​ព័ន្ធ​នឹង​ខ្មាន់​កាំ​ភ្លើង​តែ​ម្នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ប៉ូលិស។

 

ប៉ូលិស​ដែល​ស្លាប់​ទាំង​ ៣នាក់ ត្រូវ​គេ​ស្គាល់​ឈ្មោះ Montrell Jackson អាយុ៣២ឆ្នាំ, Matthew Gerald អាយុ​៤១ឆ្នាំ និង​ម្នាក់​ទៀត​អាយុ៤៥ឆ្នាំ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ។

 

អាជ្ញាធរ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ការ​បាញ់​ប្រហារ​ខាងលើ បណ្ដាល​មក​ពី​មូល​ហេតុអ្វី​នៅ​ឡើយ​ទេ ឬ​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​របស់​ប៉ូលិស​លើ​បុរស​ស្បែក​ខ្មៅ​២​នាក់ កាល​ពី​ជិត២សប្ដាហ៍​មុន​ក៏មិន​ដឹង។

 

គួរ​បញ្ជាក់​ថា ក្រោយ​មាន​ការ​បាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ​លោក Alton Sterling និង​ម្នាក់​ទៀត​នៅ​រដ្ឋ​មីនី​សូតា ធ្វើ​ឲ្យ​កើត​មាន​ការ​តវ៉ា​ទៅ​ទូទាំង​សហរដ្ឋអាមេរិក ដើម្បី​ស្វែង​រក​យុត្តិធម៌។ មក​ទល់​ពេល​នេះ ប៉ូលិស​កំពុង​បើក​ការ​ស៊ើប​អង្កេត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​រក​មើល​មូល​ហេតុ​​នៅ​ពីក្រោយ​ពិតប្រាកដ​ហើយ៕

 

ខ្មាន់​កាំ​ភ្លើង​បាញ់រះ​សម្លាប់ និង​របួស​ប៉ូលិស​៦នាក់​​​នៅអាមេរិក

ប៉ូលិស​រងគ្រោះ​ Montrell Jackson

 

ខ្មាន់​កាំ​ភ្លើង​បាញ់រះ​សម្លាប់ និង​របួស​ប៉ូលិស​៦នាក់​​​នៅអាមេរិក

ប៉ូលិស​រងគ្រោះ​  Matthew Gerald

ខ្មាន់​កាំ​ភ្លើង​បាញ់រះ​សម្លាប់ និង​របួស​ប៉ូលិស​៦នាក់​​​នៅអាមេរិក

ជ​នល្មើស​  Gavin Eugene Long

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ BBC