Chow Yun Fat និង​ប្រពន្ធ​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​​ខ្លួន​ឯង

សិល្បករ​ជើង​ចាស់​របស់​ចិន តារា​សម្ដែង​ប្រុស Chow Yun Fat ព្រម​ទាំង​ភរិយា​របស់​ខ្លួន​បាន​ចំណាយ​ពេល​វេលា​ដ៏​ផ្អែមល្ហែម​នៅ​ក្បែរ​គ្នា​មើល​កុន​នា​ពេល​ថ្មី​ៗ​នេះ។

 

Chow Yun Fat និង​ប្រពន្ធ​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​​ខ្លួន​ឯង

 

កាល​ពី​ព្រហស្បតិ៍​ទី​១៤ ខែ​កក្កដា​មុន​នេះ កំពូល​តារា​សម្ដែង​ចិន Chow Yun Fat ព្រម​ទាំង​ប្រពន្ធ​របស់​ខ្លួន អ្នក​ស្រី Jasmine ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ឈរ​តម្រង់​ជួរ​ដើម្បី​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​នៅ​ក្នុង​ទីក្រុង​ហុងកុង។ ភាពយន្ត​ដែល​គូ​ស្នេហ៍​នេះ​ចូល​មើល​នោះ​គឺ​រឿង “Cold War 2” ហើយ​វា​ក៏​ជា​ស្នាដៃ​របស់​សិល្បករ​វ័យ​៦១​ឆ្នាំ​នេះ​ផង​ដែរ។ “Cold War 2” ប្រមូល​ផ្ដុំ​ទៅ​ដោយ​សុទ្ធ​តែ​តារា​ជួរ​មុខ​របស់​ហុងកុង​ដូច​ជា Aaron Kwok, Tony Leungនិង Chow Yun Fat ផ្ទាល់​តែ​ម្ដង។ ជាមួយ​គ្នា​នេះ​ដែរ តួ​រឿង “A Better Tomorrow” ត្រូវ​បាន​អ្នក​គាំទ្រ​ចោមរោម​សុំ​ថត​រូប​និង​ហត្ថលេខា​យ៉ាង​ច្រើន​កុះករ​នៅ​ពេល​ពួក​គេ​ដឹង​ថា​លោក​មាន​វត្តមាន​នៅ​ទី​នេះ៕

 

Chow Yun Fat និង​ប្រពន្ធ​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​​ខ្លួន​ឯង

 

Chow Yun Fat និង​ប្រពន្ធ​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​​ខ្លួន​ឯង

 

Chow Yun Fat និង​ប្រពន្ធ​តម្រង់​ជួរ​ទិញ​សំបុត្រ​ចូល​មើល​ភាពយន្ត​​ខ្លួន​ឯង

 

ចុចអាន៖អតីត​សមាជិក EXO ២រូប​ជាប់​ជា​តារា​ប្រុស​​ចិន​ល្បី​បំផុត​ពាក់​កណ្ដាល​ឆ្នាំ​២០១៦

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
shanghaiist