អ៊ែត វីន ​ក្ដោប​បាន​តំណែង​តួឯក​ទាំងអស់

តារា​សម្ដែង​ប្រុស​រាង​សង្ហា អ៊ែត វីន បាន​ប្រាប់ Sabay ឲ្យ​ដឹង​ថា ​តាំងពី​ចាប់ផ្ដើម​​សម្ដែង​ខ្សែ​ភាពយន្ត​មក  លោក​បាន​ទទួល​តំណែង​ជា​តួឯក​ទាំងអស់។

 

អ៊ែត វីន ​ក្ដោប​បាន​តំណែង​តួឯក​ទាំងអស់

 

“និយាយ​បែប​នេះ​ មិន​មែន​ខ្ញុំ​ មាន​ជំងឺ​តួឯក​ទេ​អូន តែ​នេះ​ជា​រឿង​ពិត ព្រោះ​ពេល​ផលិតករ​គេ​ទាក់ទង​មក គឺ​គេ​ផ្ដល់​តំណែង​នេះ​ឲ្យ​ខ្ញុំ​តែម្ដង។”  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ៊ែត វីន ថ្លែង​ក្នុង​ឱកាស​ក្រុងពាលី​រឿង “ទឹកចិត្ត​ម្ដាយ​សម័យ​ថ្មី”។ តារា​ប្រុស​ដែល​ទើប​ប្រឡូក​ក្នុង​ការ​សម្ដែង​ភាពយន្ត​បាន​បន្ត​ថា​ កន្លង​មក​លោក​ចូលរួម​សម្ដែង​រឿង​ភាគ​បាន​ប្រហែល ៥-៦ រឿង​ហើយ។

 

តួឯក “ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា”  បាន​បញ្ជាក់​តំណែង​តួឯក ឬ​តួរង​មិន​សំខាន់​ឡើយ ព្រោះ​ការ​សំខាន់​ផ្អែក​លើ​សាច់​រឿង​ដែល​គេ​តម្រូវ​ឲ្យ​សម្ដែង​ទៅ​វិញ​ទេ។ “បើ​គេ​ចង់​លើក​យើង​ឲ្យ​ល្បី ក្នុង​រឿង​ឲ្យ​តែ​បាន​ចេញ​ច្រើន​ប្លង់​ទៅ គឺ​មាន​គេ​ស្គាល់​ច្រើន​ហើយ”។

 

ចុងក្រោយ​​នេះ​លោក ​ក៏​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង “ទឹកចិត្ត​ម្ដាយ​សម័យ​ថ្មី” ដែល​ជា​កូន​ប្រុស​តួឯក​ស្រី​ ដែល​ត្រូវ​ជា​ម្ដាយ​ម្នាក់​ក្នុង​ចំណោម​ម្ដាយ​ទាំង​បី។ អែត វីន បន្ថែម​ថា ​នៅ​តែ​មាន​អ្នក​ដឹកនាំ​រឿង​ទាក់ទង​មក​បន្ត​ដែរ តែ​លោក​​បដិសេធ​បណ្ដោះ​​អាសន្ន​សិន ព្រោះ​ចង់​មាន​ពេល​សម្រាក​គ្រប់គ្រាន់៕

 

អ៊ែត វីន ​ក្ដោប​បាន​តំណែង​តួឯក​ទាំងអស់

អត្ថបទ៖ទ្រី រ៉ាវី