ទូច ស្រី​លក្ខណ៍​ ចាប់​ដៃ​ជាមួយ ចំរុង និង វន្នី ធ្វើ​បទ​ Original

ទូច​ ស្រី​ល័ក្ខណ៍ ថ្លែង​មក​កាន់​ Sabay ថា នាង​ប្រឡូក​សិល្បៈ​ ​ជាង​ ១២​ឆ្នាំ ហើយ ​ដូច្នេះ​ចង់​បន្សល់​ទុក​ស្នាដៃល្អ​ៗ​ខ្លះ ​ក្នុង​វិស័យ​មួយ​នេះ ដោយ​បន្តិច​ទៀត ​​នាង​ជាមួយ​លោក ប៉ែន ចំរុង អ៊ាម វន្នី​ នឹង​ចាប់​ដៃ​គ្នា ​ធ្វើ​បទ​និពន្ធ​ថ្មី​ដែល​មិន​ចម្លង​គេបន្ថែម​លើ​អាជីព​សម្តែង​​។​

 

តារា​ស្រី​រូប​នេះ បង្ហាញ​គោល​ជំហរ​ថា​ បើ​ទោះ​នាង ​និង​លោក ប៉ែន ចំរុង ជា​តារា​សម្ដែង​ មិន​មែន​ជា​អ្នក​ចម្រៀង​អាជីព​ ក៏​ពិត​មែន​ តែ​បើ​មាន​គ្នា​ដល់​ទៅ ៣​នាក់ ថែម​លោក​ អ៊ាម​ វន្នី ដែល​ជា​អ្នក​ចម្រៀង​ស្រាប់​​ម្នាក់​ទៀត​​នោះ​ អ្វី​ៗ​ដែល​គ្រោង​ទុក​នឹង​ប្រសើរ​​។ ឥឡូវ​នេះ​ នាង​បញ្ជាក់​ថា​ កំពុង​តែ​មាន​ត្រៀម​បទ​ខ្លះ​ៗ​ហើយ​ ដែល​បទ​ទាំង​នោះ​ តម្រូវបងប្អូន​គ្រប់​​ស្រទាប់​វណ្ណៈ​។

 

ទូច ស្រី​លក្ខណ៍​ ចាប់​ដៃ​ជាមួយ ចំរុង និង វន្នី ធ្វើ​បទ​ Original

រូបភាព​ អ៊ាម វន្នី៖ ហ្វេស​ប៊ុក

ស្តាប់​ការ​បក​ស្រាយ​លម្អិត​ពី ទូច ស្រី​ល័ក្ខណ៍​៖

 

 

យ៉ាង​ណា​ក៏​​ដោយ​ តារា​ស្រី​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​អះ​អាង​ថា​ ថា​បង​មិន​ហ៊ាន​សង្ឃឹម​ខ្ពស់​ពេក​ទេ ព្រោះ​​មិន​ដឹង​ថា​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​គ្នា​ចូល​ចិត្ត​បទ​ដែល​ពួកគេ​ធ្វើ​ឬ​អត់។ ទោះ​បី​ជា​យ៉ាង​ណា ស្រីលក្ខណ៍​ ​ថា​​​​ត្រូវ​ធ្វើ​បទ​ទាំង​នោះ​ឲ្យ​បាន​ចេញ​ដែរ​ បើ​​មិន​បាន​ជោគ​ជ័យ​ខ្លាំង​ក៏​ នាង​នៅ​តែ​ព្យាយាម​សម្រាប់​វិថី​សិល្បៈ​ ក៏​ដូចជា​ចង់​ទុក​ស្នាដៃ​សម្រាប់​ខ្លួន​ឯង​និង​ការ​ខំប្រឹង​ប្រែង​របស់​ស្រី​លក្ខណ៍​ជាង​១២​ឆ្នាំ​មក​នេះ​៕​

 

អត្ថបទ៖ ថា ម៉ាលីដា
​​