អ្នកណាថា​ តារាប្រុសល្បីៗ មិនចេះកែសម្ផស្ស មើលរូបនេះហើយ ទើបដឹងថា ​សាហាវជាងស្រីទៀត!

ថៃ៖ ភាគច្រើន ប្រិយមិត្តធ្លាប់តែដឹងថា មានតែតារាស្រីនោះទេ ដែលស្រឡាញ់សម្រស់ស្រស់ស្អាត ហើយហ៊ានសម្រេចចិត្តទៅកែសម្ផស្ស លើចំនុចខ្វះខាតមួយចំនួន ត្រង់ទម្រង់មុខ។ ប៉ុន្តែថ្ងៃនេះ អ្នកនឹងបានឃើញពីតារាប្រុសថៃប៉ុន្មានដួង ដែលពួកគេ ក៏ធ្លាប់បានឆ្លងកាត់កែសម្ផស្សដែរ។

គេហទំព័រថៃមួយ បានចងក្រងនូវតារាប្រុសថៃល្បីៗ បានលួចទៅកែសម្ផស្ស មុនពេលពួកគេចូលសិល្បៈ។ ហើយភាគច្រើន ពួកគេតែងព្យាយាមកែបន្តិចបន្តួចប៉ុណ្ណោះ នៅលើទម្រង់មុខ ដើម្បីមិនចង់ឲ្យអ្នកគាំទ្រដឹងថា សម្រស់របស់ពួកគេស្អាត ដោយ សារតែកែសម្ផស្សនោះទេ។ ជាពិសេស កន្លែងដែលតារាប្រុសថៃ ចូលចិត្តកែសម្ផស្ស មានដូចជា ត្រង់ត្របកភ្នែក វះកាត់ស្លាបច្រមុះ  ធ្វើច្រមុះឲ្យស្រួចបែបធម្មជាតិដូចកូរ៉េជាដើម។

ក្នុងនោះដែរ តារាប្រុសថៃ​ ដែលត្រូវបានគេដឹងថា ធ្លាប់ឆ្លងកាត់ការវះកាត់សម្ផស្ស មានដូចជា លោក Push លោក Bie លោក Toey Pongsakorn លោក Kan kantathavorn លោក Thakoon Karntip លោក Denkhun Ngamnet លោក Chane Nutthawat plengsiriwat លោក Siwat លោក Art Phasut លោក Ohm Atshar ៕

តោះមើលរូបមុន និងក្រោយតារាប្រុសថៃ កែសម្ផស្សបន្តិចមើលថាយ៉ាងណាដែរ៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ស្រដៀងនឹងរឿងកែសម្ផស្សនេះដែរ មានតារាស្រីម្នាក់ Moka Fong ត្រូវបានអ្នកគាំទ្រ ធ្វើការសង្ស័យថានាងបានលួចទៅកែសម្ផស្ស។

តារាម៉ូដែលស្រីដ៏ស្រស់ស្អាត Moka Fong បានបង្ហោះកាដូ ដែលគូស្នេហ៍នាង លោក Aaron Kwok ជូនក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ប៉ុន្តែសម្រាប់អ្នកគាំទ្រវិញ បែរជាសម្គាល់លើមុខរបស់នាង ច្រើនជាងកាដូដែលហាក់ដូចជាខុសប្លែកពីធម្មតាទៅវិញ។

តារាស្រីរូបនេះបានបង្ហាញកាដូជាច្រើន ដែលមិត្តប្រុសនាងបានជូន ដោយក្នុងនោះមានដូចជា ប្រអប់កាដូរាងបេះដូងមានសុទ្ធតែផ្កាកុលាបក្នុងនោះ នំខេករសជាតិ Strawberry កាបូបម៉ាកល្បី និងសូកូឡាមួយប្រអប់។

ជាមួយគ្នានោះដែរ កាដូទាំងនោះ អ្នកគាំទ្រមានការជឿជាក់ថា លោក Aaron Kwok បានផ្ញើឲ្យនាង ព្រោះតែលោក មានការជាប់រវល់នឹងការងារមិនអាចដកឃ្លាបាន ដូច្នេះគាត់មិនអាចចំណាយពេលនៅជាមួយនាង ក្នុងថ្ងៃទិវានៃសេចក្តីស្រឡាញ់ឡើយ។

មិនតែប៉ុណ្ណោះនាង Moka Fong បានបង្ហោះរូបថតខ្លួនឯង ដោយបាំងដៃជាមួយនឹងរូបតុក្តតា ដែលមានអ្នកគាំទ្រមួយចំនួន បានឆ្ងល់និងសាកសួរថា ថាតើនាងព្យាយាមបិទបាំងចិញ្ចៀនរបស់នាងមែនដែរទេ?

ប៉ុន្តែទោះជាយ៉ាងណា មានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ លើទម្រង់មុខរបស់នាងផងដែរ មើលទៅដូចជាខុសប្លែកគ្នាខ្លាំង ជាមួយនឹងរូបថតពីមុន និងបច្ចុប្បន្ន ដែលធ្វើឲ្យមានពាក្យចចាមអារ៉ាមថា នាងបានលួចទៅកែសម្ផស្សទើបប្រែមុខទៅជាយ៉ាងនេះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload