អាកាសចរណ៍ Hawai ចុះចតបន្ទាន់នៅទីក្រុងតូក្យូ

ជើងហោះហើររបស់អាកាសចរណ៍ Awaiian Airline មួយគ្រឿងបានចុះចតបន្ទាន់នៅទីក្រុងតូក្យូ កាលពីវេលាឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ហើយជាមូលហេតុនាំឲ្យមានការបិទ និងពន្យារពេលជើងហោះហើរជាច្រើនដទៃផ្សេងទៀតដើម្បីសុវត្ថិភាព ។ ប៉ុន្តែទោះបីយ៉ាងណា ពុំមាននរណាម្នាក់រងរបួសនោះឡើយ ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ។

កាសែត NHK បានផ្សព្វផ្សាយថា ជើងហោះហើរ HA 458 ដែលចេញដំណើរពីអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ នៅវេលាពាក់កណ្តាលយប់ ឆ្ពោះទៅកាន់ទីក្រុង Honolulu រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានត្រឡប់មកចុះចតយ៉ាងបន្ទាន់វិញនៅទីក្រុងតូក្យូ ក្រោយពីមានសញ្ញាលេចឡើងអំពីភាពមិនប្រក្រតីក្នុងប្រព័ន្ធ Hydraulics ។

អ្នកដំណើរ២៩៣នាក់ ព្រមទាំងអាកាសយានិកផងដែរ ពុំមាននរណាម្នាក់រងរបួសនោះឡើយ ។

មន្ត្រីបានបញ្ជាក់ថា ផ្លូវអាកាសត្រូវបន្តបិទរហូតដល់វេលាព្រឹក ថ្ងៃទី១៨ ខែកក្កដា និងមានការលុបចោលជើងហោះហើរក្នុងស្រុកចំនួន១៤ជើង ហើយជើងហោះហើរផ្សេងទៀតក៏ត្រូវពន្យារពេលចេញដំណើរផងដែរ ៕

អាកាសចរណ៍ Hawai ចុះចតបន្ទាន់នៅទីក្រុងតូក្យូ

ប្រភព៖ nokorwatnews

  • អាកាសចរណ៍ Hawai ចុះចតបន្ទាន់នៅទីក្រុងតូក្យូ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: