ខ្មាន់កាំភ្លើងបាញ់សម្លាប់ប៉ូលិសអាមេរិក៣នាក់នៅទីក្រុង Baton Rouge

ប៉ូលិសអាមេរិក៣នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស ស្ថិតនៅក្នុងទីក្រុង Baton Rouge កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ។ នេះជាព្រឹត្តិការណ៍ថ្មីចុងក្រោយមួយទៀតដែលធ្វើឲ្យមានការព្រួយបារម្ភចំពោះបញ្ហាប្រកាន់ពូជសាសន៍នៅក្នុងទឹកដីអាមេរិក ។

ស្នងការប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា ខ្មាន់កាំភ្លើងម្នាក់ឯងបានបាញ់ប្រហារសម្លាប់ប៉ូលិស៣នាក់ ហើយកម្លាំងសមត្ថកិច្ចក៏បានបាញ់សម្លាប់ខ្មាន់កាំភ្លើងនោះតែម្តង ។សេចក្តីរាយការណ៍ខ្លះបានបញ្ជាក់ថា ខ្មាន់កាំភ្លើងបានពាក់ម៉ាសធ្វើសកម្មភាព មានឈ្មោះ Gavin Long អាយុ២៩ឆ្នាំ មកពីទីក្រុង Kansas City ។

គេនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយពីមូលហេតុបណ្តាលឲ្យខ្មាន់កាំភ្លើងបាញ់សម្លាប់បូលិសខាងលើនៅឡើយ ។ នៅក្នុងរយៈកាលចុងក្រោយនេះ អំពើហិង្សាប្រឆាំងជាមួយប៉ូលិសនៅអាមេរិកបានកើតឡើងជាហូរហែ គឹបន្ទាប់ពីប៉ូលិសបានបាញ់សម្លាប់ជនជាតិអាមេរិកស្បែកខ្មៅម្នាក់កាលពីពេល២សប្តាហ៍កន្លងមកនោះ ។

ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានថ្កោលទោសការបាញ់ប្រហារទៅលើអ្នកអនុវត្តច្បាប់នៅទីក្រុង Baton Rouge ។ លោកបញ្ជាក់ថា យើងមិនទាន់ច្បាស់អំពីមូលហេតុនៃការប្រហារនេះ ។ ប៉ុន្តែយើងចង់ប្រាកដថា គ្មានហេតុផលទាល់តែសោះ នៅក្នុងការបង្កហិង្សាប្រឆាំងទៅលើអ្នកអនុវត្តច្បាប់ ។ ការវាយប្រហារនេះ ជាទង្វើដ៏អាក្រក់បំផុត ហួសពីការថ្លាថ្លែងបាន ៕

ខ្មាន់កាំភ្លើងបាញ់សម្លាប់ប៉ូលិសអាមេរិក៣នាក់នៅទីក្រុង Baton Rouge

ខ្មាន់កាំភ្លើងបាញ់សម្លាប់ប៉ូលិសអាមេរិក៣នាក់នៅទីក្រុង Baton Rouge

ប្រភព៖ nokorwatnews

  • ខ្មាន់កាំភ្លើងបាញ់សម្លាប់ប៉ូលិសអាមេរិក៣នាក់នៅទីក្រុង Baton Rouge已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: