វិធី​ធ្វើ​ឲ្យ Google អនុញ្ញាត​ដាក់ Adsense លើ Blog

រកប្រាក់តាម Google Adsense ជាវិធីមួយដែលមនុស្សភាគច្រើនរួមទាំងពលរដ្ឋកម្ពុជាមួយចំនួនកំពុងផុសផុលធ្វើតាមគ្នា។ អ្នកអាចយកពេលទំនេរមករកប្រាក់តាមរយៈ Google Adsense លើប្លុក តាមវិធីខាងក្រោម៖

វិធី​ធ្វើ​ឲ្យ Google អនុញ្ញាត​ដាក់ Adsense លើ Blog

១. ត្រូវរៀបចំ Blog ឲ្យមានរបៀប៖ បើការរចនា Blog អ្នករញ៉េរញ៉ៃ មិនដឹងទីតាំងណាត្រូវចុច Home ផង កុំសង្ឃឹម Google អនុញ្ញាតឲ្យអ្នកដាក់ Adsense លើ Blog។ អ្នកអាចប្រើរចនាបថដែលមានស្រាប់លើ Blogspot ហើយគ្រាន់តែកែកុនតិចតួចឲ្យស្រួលមើល។

២. Content៖ ក្រោយរៀបចំ Blog មានរៀបរួច ត្រូវមាន Content (មាតិកា) គ្រប់គ្រាន់ កាន់តែច្រើនកាន់តែល្អ។ អ្នកត្រូវប្រាកដថាអត្ថបទក្នុង Content អ្នកត្រូវតាមវេយ្យាករណ៍និងអក្ខរាវិរុទ្ធភាសាអង់គ្លេស។ អ្វីដែលអ្នកត្រូវចាំមួយទៀត គឺរាល់អត្ថបទក្នុង Content អ្នកគឺ Original ១០០% មិនចម្លងពីគេ។ ម្យ៉ាងទៀត អ្នកត្រូវកំណត់ឲ្យជាក់លាក់ពីប្រភេទ Content ក្នុង Blog។

៣. Traffic៖ Traffic សំដៅលើចរាចរណ៍នៃការចូលមើល Blog របស់អ្នក។ Google អាចអនុញ្ញាតឲ្យអ្នកអាចរកលុយតាម Adsense បាន ទាល់តែ Blog អ្នកមានចំនួនអ្នកចូលមើលច្រើនល្មមរាល់ថ្ងៃ។

៤. ដាក់ Privacy, About us និង Contact us៖ មាន Traffic គ្រប់គ្រាន់ហើយ តែមិនទាន់មាន Privacy Policy, About us និង Contact us មិនទាន់គ្រប់គ្រាន់ទេ។ ទាំងបីចំណុចនេះ អ្នកត្រូវបំពេញឲ្យគ្រប់ចន្លោះប្រហោងទាំងអស់។

ចំពោះ Privacy Policy ចាំបាច់សម្រាប់ទទួលការអនុញ្ញាតពី Google ព្រោះវាអាចបញ្ជាក់ថា Blog របស់អ្នកមិនមែនជា Scam។ ម្យ៉ាងទៀតវាក៏អាចឲ្យអ្នកចូលអានដឹងថា ពួកគេត្រូវនិងមិនត្រូវធ្វើអ្វីលើ Blog របស់អ្នក។

About us៖ ពណ៌នាអំពីអ្នកនិង Blog របស់អ្នក ដើម្បីបញ្ជាក់ពីភាពប្រាកដប្រជា។
Contact us៖ ក្នុងករណីអ្នកអានចង់បង្ហាញអារម្មណ៍អំពី Blog អ្នក ពួកគេអាចទាក់ទងអ្នកតាមរយៈអ៊ីមែលឬអាសយដ្ឋានដែលបានដាក់ក្នុងទំព័រនេះ។

ធម្មតា Blog នីមួយៗត្រូវមានអាយុកាលយ៉ាងហោចណាស់បីខែទើបអាចមានសិទ្ធដាក់ Google Adsense បាន។ ក្រោយធ្វើតាមគ្រប់គោលការណ៍ខាងលើរួច អ្នកអាច Apply Adsense ដើម្បីឲ្យក្រុមហ៊ុន Google ពិនិត្យមើល Blog របស់អ្នកថាតើអាចដាក់ Adsense បានឬអត់។ ការពិនិត្យ (Review ) របស់ Google ស៊ីពេលប្រហែលជិតមួយខែឬច្រើនជាងនេះ តែ Blog អ្នកនឹងអាចទទួលការអនុញាតិកាន់តែលឿនបើធ្វើត្រូវតាមគ្រប់គោលការណ៍ Google។

កុំព្យាយាមប្រើវិធីខុសច្បាប់ដូចជាការប្រើកម្មវិធីលាក់ទីតាំងផ្ទាំងពាណិជ្ជកម្មដើម្បីបំភាន់ភ្នែកអ្នកចូលមើលឬប្រើ Script ផ្សេងៗដើម្បីបង្កើនចំនួន Click។ ត្បិតតែរកលុយបានច្រើន តែមិនយូរអង្វែងទេ ទីបំផុតនឹងត្រូវ Google បិទមិនខាន៕

ប្រភព៖ sabay

  • វិធី​ធ្វើ​ឲ្យ Google អនុញ្ញាត​ដាក់ Adsense លើ Blog已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: