លក់​បាយ​ក្នុង​សាលា​រៀន​រក​ចំណូល​បាន​ ១ ០០០ ដុល្លារ ក្នុង​១ខែ

ទោះបីប្រកបមុខរបរត្រឹមលក់បាយនៅតាមសាលារៀនក្ដី ក៏ស្ត្រីម្នាក់ អាចផ្គត់ផ្គង់ការសិក្សាកូនប្រុសស្រីបីនាក់អោយរៀនដល់មហាវិទ្យាល័យ។ ដោយក្នុងមួយខែរកចំណូលបានជិត ១ ០០០ ដុល្លារខណៈប្រាក់ខែមធ្យមរបស់មន្ត្រីរាជការ ត្រឹមតែជាង ២០០ដុល្លារប៉ុណ្ណោះ។

លក់​បាយ​ក្នុង​សាលា​រៀន​រក​ចំណូល​បាន​ ១ ០០០ ដុល្លារ ក្នុង​១ខែ

កំពុងញាប់ដៃដួសបាយខ្ចប់ប្រអប់បណ្ដើរនិយាយបណ្ដើរ អ្នកស្រីសួនលី អាយុ៥០ឆ្នាំប្រាប់ Sabayថា “ ខ្ញុំប្រកបមុខរបរនេះជាង២០ឆ្នាំហើយ វានេះអាចបន្តក្តីសង្ឃឹមអោយកូនបីនាក់រៀនដល់មហាវិទ្យាល័យ ទោះបីជាហត់នឿយបន្តិចក៏ដោយ ហើយខ្ញុំត្រូវងើបឡើងតាំងពីម៉ោង៣កន្លះទៀបភ្លឺដើម្បីរៀបចំចម្អិន ម្ហូប ដាំបាយអោយឆ្អិនរួចស្រេចដាក់លើរទេះ រុញមកដល់វិទ្យាល័យជាស៊ីមតាកែវនៅម៉ោង ៥ព្រឹក ដែលមានចម្ងាយ៣០០ម៉ែត្រពីផ្ទះ។

អ្នកស្រីលីបានរៀបរាប់បន្តថាបាយសាច់ជ្រូកលាយពងទាមួយចានថ្លៃតែ២ ០០០៛ប៉ុណ្ណោះដោយក្នុងមួយថ្ងៃលក់បាយអស់អង្ករ៤០កំប៉ុង និងសាច់ជ្រូក៧គីឡូក្រាមដែលម៉ូយយកមកបោះអោយដល់ផ្ទះ។ចំណែកបន្លែសម្រាប់ធ្វើជ្រក់មានត្រសក់និងការ៉ុត ត្រូវទៅទិញនៅផ្សារតាកែវ ដោយក្នុង១ថ្ងៃចំណាយអស់ជាង១០ ០០០រៀល។ស្ត្រីរូបនេះបន្តថា ការងារនេះគាត់ធ្វើតែឯងរួមជាមួយកូ២នាក់ដោយស្វាមីគាត់មានការងារដាច់ដោយឡែកត្រូវធ្វើ។

លក់​បាយ​ក្នុង​សាលា​រៀន​រក​ចំណូល​បាន​ ១ ០០០ ដុល្លារ ក្នុង​១ខែ

តែទោះបីយ៉ាងណាអ្នកស្រីលីបន្តអោយដឹងថា ប្រាក់ចំណូលទាំងនេះបានគ្រាន់ជួយទប់លើការចំណាយ៖

ទី១. ពិធីបុណ្យនិងពិធីការផ្សេងឭ ។
ទី២. ការចំណាយប្រចាំថ្ងៃ ដោយកូនច្បងរបស់គាត់មានគូស្រកររហើយពិតមែនតែបន្ទុកហូបចុកនៅលើគាត់រ៉ាប់រងទាំងអស់ដោយក្នុងមួយថ្ងៃចំណាយ៥០ ០០០រៀល។
ទី៣. ចំណាយលើការសិក្សាកូននៅលីវ២នាក់ទៀតរៀននៅមហាវិទ្យាល័យបៀលប្រាយសាខាតាកែវចំណែកកូនច្បងរៀនចប់ហើយ ដោយបច្ចុប្បន្នធ្វើមន្ត្រីរាជការម្នាក់នៅក្នុងខេត្ត ៕

ប្រភព៖ sabay

  • លក់​បាយ​ក្នុង​សាលា​រៀន​រក​ចំណូល​បាន​ ១ ០០០ ដុល្លារ ក្នុង​១ខែ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កំសាន្ត
Tags: