Demba Ba ​បាក់​ជើង​​​​​​យ៉ាង​រន្ធត់​ នៅ​ចិន​​ម្សិល​មិញ

អតីត​​កីឡាករ​របស់​ក្រុម​ Chelsea ខ្សែ​ប្រយុទ្ធ Demba Ba​ ​​អាច​នឹង​បញ្ចប់​អាជីព​ជា​កីឡាករ​ត្រឹម​ប៉ុណ្ណេះ បន្ទាប់​​បាក់​ជើង​យ៉ាង​រន្ធត់​បំផុត​ ​អំឡុង​ការ​ប្រកួត​ Chinese Super League ​នៅ​ចិន​ ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

 

Demba Ba ​បាក់​ជើង​​​​​​យ៉ាង​រន្ធត់​ នៅ​ចិន​​ម្សិល​មិញ

Demba Ba ខ្សែ​ប្រយុទ្ធ​ក្រុម​ Shanghai Shenhua

 

Demba Ba ​បាក់​ជើង​​​​​​យ៉ាង​រន្ធត់​ នៅ​ចិន​​ម្សិល​មិញ

 

កីឡាករ​វ័យ​៣១​ឆ្នាំ​ ​ជម្រើស​ជាតិ​សេណេហ្គាល់​ បាន​ជួប​ឧបទ្ទវហេតុ​អាក្រក់​ ពេល​ប្រជែង​យក​បាល់​ និង​ប៉ះ​ទង្គិច​គ្នា​ជាមួយ​​កីឡាករ​​គូ​ប្រកួត​យ៉ាង​ធ្ងន់ធ្ងរ ​ធ្វើ​ឲ្យ​បាក់​ជើង​ឆ្វេង​យ៉ាង​រន្ធត់​ អំឡុង​ការ​ប្រកួត​ Derby ​រវាង​ក្រុម​ Shanghai Shenhua ​របស់​គេ ទល់​នឹង​ Shanghai SIPG។

 

លោក​ Gregorio Manzano ​អ្នកចាត់ការ​ក្រុម​ Shanghai Shenhua បាន​និយាយ​ថា៖ “ហេតុការណ៍​នេះ​ អាច​នឹង​បញ្ចប់​អាជីព​របស់​ Demba Ba”។

 

Demba Ba ​បាក់​ជើង​​​​​​យ៉ាង​រន្ធត់​ នៅ​ចិន​​ម្សិល​មិញ

Demba Ba ឆ្វេង កាល​នៅក្រុម​ Chelsea

 

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ West Ham, Newcastle និង​ Chelsea ​រូប​នេះ​ បាន​​ផ្ទេរ​ពី​ក្លឹប​​ទួរគី ​Besiktas ​ទៅ​​ក្លឹប​​ចិន ​កាល​ពី​ខែ​កក្កដា​​ឆ្នាំ​មុន​ ក្នុង​តម្លៃ​១២​លាន​ផោន​ ​ហើយ​បច្ចុប្បន្ន​ ​រូប​គេ​​ក៏​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ (Top Scorer) ​​នៅ​លីគ​កំពូល​ចិន​រដូវ​កាល​នេះ​ ដោយ​ស៊ុត​បាន​១៤​គ្រាប់ ក្នុង​១៨​ប្រកួត​ផង​ដែរ៕

 

សូម​​ទស្សនា​វីដេអូ​ខាង​ក្រោម (វីដេអូ​រន្ធត់​ខ្លាំង)៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC