វិទ្យាល័យ​ឥន្រ្ទទេវី​ជាប់​លេខ​១​បាន​ប្រាក់​៤​ពាន់​ដុល្លារ​ពី​​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​

ក្រុម​កីឡា​វិទ្យាល័យ​ឥន្រ្ទទេវី​ ​ទទួល​បាន​​ចំណាត់​ថ្នាក់​លេខ១​ក្នុង​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​លើក​ទី១​ដែល​​បាន​ចាប់​​ផ្តើម​អស់​រយៈ​ពេល​៣​ខែ​កន្លង​មក​ហើយ​ និង​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​​ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ម្សិល​មិញ​​នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ​ជាតិ។​

 

វិទ្យាល័យ​ឥន្រ្ទទេវី​ជាប់​លេខ​១​បាន​ប្រាក់​៤​ពាន់​ដុល្លារ​ពី​​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​គណៈ​អធិបតី

 

ការ​ប្រកួត​ចលនា​កីឡា​អូឡាំពិក​ដែល​មាន​វិទ្យាល័យ​​ចំនួន​៤​​នៅ​រាជ​ធានី​ភ្នំពេញ​​បាន​ចូល​រួម​ ហើយ​ជា​លទ្ធផល​​ ​វិទ្យាល័យ​ឥន្រ្ទទេវី​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ ​ វិទ្យាល័យ​បាក់​ទូក​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ និង​​ចំណាត់ថ្នាក់​លេខ៣​បាន​ទៅ​​ វិទ្យាល័យ​​ព្រះ​ស៊ីសុវត្ថិ​ ហើយ​​ចំណាត់ថ្នាក់​លេខ​៤​ បាន​ទៅ​លើ​ វិទ្យាល័យ​ជម្ពូវ័ន្ត។ ការ​ទទួល​បាន​ចំណាត់​ថ្នាក់​នេះ​គិត​ថា​ កីឡា​ចំនួន​៦​ប្រភេទ​ដែល​វិទ្យាល័យ​​ឥន្ទ្រីទេវី​ឈ្នះ​បាន​មេដាយ​ច្រើន​ជាង​គេ​ ហើយ​វិទ្យាល័យ​ផ្សេង​ទៀត​ទទួល​បាន​ចំណាត់​ថ្នាក់​អាស្រ័យ​លើ​ចំនួន​មេដាយ​ដែល​ឈ្នះ។

 

វិទ្យាល័យ​ឥន្រ្ទទេវី​ជាប់​លេខ​១​បាន​ប្រាក់​៤​ពាន់​ដុល្លារ​ពី​​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​ ឯកឧត្តម ហ៊ុន ម៉ានី

 

សម្រាប់​ជយលាភី​លេខ១​​ក្រុម​វិទ្យាល័យ​ឥន្ទ្រទេវី​ទទួល​បាន​ប្រាក់​រង្វាន់​៤០០០​ដុល្លា​ ​​បាក់ទូក​លេខ​២​ទទួល​បាន​​បាន​ប្រាក់​រង្វាន់​៣០០០​ដុល្លារ​ ក្រុម​ព្រះ​ស៊ីសុវត្ថិ​លេខ៣​ទទួល​បាន​ប្រាក់​រង្វាន់​២០០០​ដុល្លារ​ និង​ក្រុម​ជម្ពូវ័ន្ត​លេខ៤​ទទួល​បាន​ប្រាក់​រង្វាន់​១០០០​ដុល្លារ។

 

ក្នុង​ពិធី​បិទ​ការ​ប្រកួត​ចលនា​កីឡា​អូឡាំពិក​កាល​ពី​ម្សិល​មិញ​ចូល​រួម​ជា​អធិបតី​ដោយ​ឯក​ឧត្តម​ ហ៊ុន ម៉ានី​ និង​ឯកឧត្តម វ៉ាត់ ចំរើន​ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ព្រម​ទាំង​​លោក​ រស់ សោភា​ នាយក​ផ្នែក​ច្បាប់​ និង​កិច្ច​ការ​សាធារណៈ​របស់​ក្រុម​ហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូកាកូឡា​​ដែល​បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​នេះ។

 

វិទ្យាល័យ​ឥន្រ្ទទេវី​ជាប់​លេខ​១​បាន​ប្រាក់​៤​ពាន់​ដុល្លារ​ពី​​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​

 

គោល​បំណង​នេះ​នៃ​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ជំរុញ ​និង​លើក​ទឹក​ចិត្ត​ដល់​សិស្ស​វិទ្យាល័យ​ឲ្យ​មាន​ចលនា​ហាត់​ប្រាណ​រាងកាយ​មាន​សុខភាព​ល្អ​ប្រសើរ ​និង​ត្រៀម​ខ្លួន​សម្រាប់​​ព្រឹក្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ដែល​ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

 

កម្មវិធី​ចលនា​កីឡា​អូឡាំពិក​នេះ​​មាន​អ្នក​ចូល​រួម​ប្រកួត​ចំនួន​២៥០០​នាក់​មក​ពី​វិទ្យាល័យ​៤​នៅ​រាជ​ធានី​ភ្នំពេញ​ ប៉ុន្តែ​មាន​បេក្ខភាព​ប្រកួត​ចំនួន​២៨០​នាក់​​ដែល​បាន​ប្រកួត​ក្នុង​ប្រភេទ​កីឡា​ទាំង​៦​គឺ​​កីឡា​បាល់ទាត់​ កីឡា​បាល់ទះ​ កីឡា​រត់​ប្រណាំង​ កីឡា​កាយ​សម្ព័ន្ធ​ កីឡា​លោត​ចម្ងាយ​ និង​កីឡា​ចោល​​ដុំ​ដែក៕

 

វិទ្យាល័យ​ឥន្រ្ទទេវី​ជាប់​លេខ​១​បាន​ប្រាក់​៤​ពាន់​ដុល្លារ​ពី​​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​

 

វិទ្យាល័យ​ឥន្រ្ទទេវី​ជាប់​លេខ​១​បាន​ប្រាក់​៤​ពាន់​ដុល្លារ​ពី​​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​

 

វិទ្យាល័យ​ឥន្រ្ទទេវី​ជាប់​លេខ​១​បាន​ប្រាក់​៤​ពាន់​ដុល្លារ​ពី​​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​

 

វិទ្យាល័យ​ឥន្រ្ទទេវី​ជាប់​លេខ​១​បាន​ប្រាក់​៤​ពាន់​ដុល្លារ​ពី​​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​

 

វិទ្យាល័យ​ឥន្រ្ទទេវី​ជាប់​លេខ​១​បាន​ប្រាក់​៤​ពាន់​ដុល្លារ​ពី​​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​

 

វិទ្យាល័យ​ឥន្រ្ទទេវី​ជាប់​លេខ​១​បាន​ប្រាក់​៤​ពាន់​ដុល្លារ​ពី​​កម្មវិធី​ចលនា​កីឡា​អូឡាំពិក​

 

អត្ថបទ៖ នួន ស៊ីណា​​​