កម្មវិធី​រៀន​គណិតវិទ្យា ត្រៀម​ប្រឡង​បាក់​ឌុប

Khmer Math ជា​កម្មវិធី​រៀន​គណិតវិទ្យា​សម្រាប់​សិស្ស​វិទ្យាល័យ​។ កម្មវិធី​នេះ​មាន​ភ្ជាប់​​មុខងារ 3D Touch ដែល​ផ្តល់​​ងាយស្រួល​សម្រាប់​សិស្ស​ដែល​ត្រៀម​ប្រលង​បាក់ឌុប​អាច​អាន​និង​អនុវត្តន៍​លំហាត់មេរៀន​គណិតវិទ្យា​ចាប់​ពី​ថ្នាក់​ទី ១០ ​ដល់​ទៅ ១២។

 

កម្មវិធី​រៀន​គណិតវិទ្យា ត្រៀម​ប្រឡង​បាក់​ឌុប

 

កម្មវិធី Khmer Math នេះ​បង្កើត​ឡើង​ដោយ​និស្សិត លី សុខ​ណា សម្រាប់​ចែក​រំលែក​ចំណេះដឹង​ដល់​សិស្ស​ថ្នាក់​វិទ្យាល័យ​​សម្រាប់​ជា​​ជំនួយ​ក្នុង​ការ​ប្រឡង​នានា និង​ដាក់​ឱ្យ​ទាញ​យក​ប្រើ​នៅ​លើ App Store ​បាន​ដោយ​ឥត​គិត​ថ្លៃ។

 

លក្ខណះ​​ពិសេស​របស់​កម្មវិធី៖

 

-មាន​មេរៀន​សង្ខេប​គណិតវិទ្យា​ថ្នាក់​ទី ១២ ​

-មាន​រូបមន្ត​គណិតវិទ្យា​ពី​ថ្នាក់​ទី ១០ ដល់​ទី ១២

-មាន​រូបមន្ត​គណិតវិទ្យា​ទូទៅ​ចាប់​ពី​កម្រិត​ទាប​ដល់​ខ្ពស់

-អាច​សំណូមពរ​​​មេរៀន ដែល​ចង់​បាន​បន្ថែម​ទៀត

-កម្រង​សៀវភៅ​គណិតវិទ្យា​សម្រាប់​សិស្ស​ត្រៀម​ប្រឡង​អាហារូបករណ៍ ឬ​ត្រៀម​ប្រឡង​សិស្ស​ពូកែ ៕

 

ទាញ​យក Khmer Math នៅ​លើ​ iOS

 

កម្មវិធី​រៀន​គណិតវិទ្យា ត្រៀម​ប្រឡង​បាក់​ឌុប

 

ចុច​អាន៖ កម្មវិធី​៥ ល្អ​​សម្រាប់​សិស្ស​វិទ្យាល័យ ប្រើ​ជា​ជំនួយ​ជំនួស​សៀវភៅ​

អត្ថបទ៖ រក្សា