ប្រជាជនកុះករក្នុងតួកគីបានអបអរលោក Erdogan បន្ទាប់ពីរដ្ឋប្រហារបរាជ័យ

ពួកមន្រ្តីតួកគី បានបន្តចាប់ខ្លួនចៅក្រមនិងមន្រ្តីយោធានៅក្នុងការទាក់ទិនជាមួយនឹងការប៉ុនប៉ងរដ្ឋប្រហារ ដោយបានចាប់ខ្លួនទាហានយ៉ាងហោចណាស់៥២នាក់នៅថ្ងៃអាទិត្យនេះ។

ពួកអាជ្ញាធរ បាននិយាយថា ទាហាននិងពួកមន្រ្តីជិត៣ពាន់នាក់ដែលបានចូលរួមនៅក្នុងការប៉ុនប៉ងរដ្ឋប្រហារកាលពីយប់ថ្ងៃសុក្រ បានត្រូវចាប់ខ្លួន។អ្នកដែលស្ថិតនៅក្នុងការឃុំឃាំងរួមមានឧត្តមសេនីយ៍ Erdal Oztuk មេបញ្ជាការកងទ័ពដែលអាចប្រឈមមុខពីការក្បត់ជាតិ។

មន្រ្តីយោធាជាន់ខ្ពស់ផ្សេងៗទៀត បានជិះឧទ្ធម្ភាគចក្រទៅកាន់ប្រទេសក្រិកដែលជាប្រទេសជិតខាងហើយបានសុំសិទ្ធិជ្រកកោនខាងនយោបាយ។ បណ្តាញព័ត៌មានតួកគី បានរាយការណ៍ថា មន្រ្តីយោធាខ្លះដែលបានរត់គេចខ្លួនត្រូវបានគេជឿជាក់ថា ស្ថិតក្នុងចំណោមមេគំនិតនៃការធ្វើរដ្ឋប្រហារនេះ។

ពលរដ្ឋតួកគីរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទីលាន Kizilzat ទីក្រុងអង់ការ៉ា កណ្តាលក្រុងអ៊ីស្តង់ប៊ុលហើយនិងទីក្រុង Izmirតាមបណ្តោយឆ្នេរសមុទ្រកាលពីយប់ថ្ងៃសៅរ៍ដើម្បីស្រែកគាំទ្រប្រធានាធិបតី Recep Tayyip Erdogan និងរដ្ឋាភិបាលរបស់លោកបន្ទាប់ពីការប៉ុនប៉ងរដ្ឋប្រហារមិនបានសម្រេចដោយពួកយោធាខ្លះរបស់ប្រទេសនោះ។

ហ្វូងមនុស្ស បានគ្រវីទង់ជាតិនៅឯការប្រជុំគ្នាពេលយប់ហើយបានធ្វើការតាំងចិត្តមិនអនុញ្ញាតឲ្យជនណាធ្វើការបំបែកប្រទេស។

របាយការណ៍អំពីថាតើមនុស្សប៉ុន្មាននាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាក្នុងអំឡុងពេលនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះមានភាពខុសៗគ្នា ក៏ប៉ុន្តែ ចំនួនដែលគួរឲ្យទុកចិត្តបានកាលពីយប់ថ្ងៃសៅរ៍ថា មានអ្នកស្លាប់២៦៥នាក់ រួមមានជនស៊ីវិលជាច្រើននាក់។

ស្ថានភាពនៅតែមានការតានតឹងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ទីក្រុងអ់ការ៉ាហើយនិងទីរួមខេត្តខ្លះ ហើយមានសេចក្តីរាយការណ៍ថា មានអំពើហឹង្សាបន្តដោយដុំ។បណ្តាញផ្សាយព័ត៌មានតួកគី បានរាយការណ៍ថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅឯចំណុចឆែកឆេរកងទ័ពនៅខាងក្រៅទីក្រុងអង់ការ៉ាដែលត្រូវបានគេជឿជាក់ថា ជាទីតាំងដ៏រឹងមាំរបស់ពួកអ្នករៀបចំផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ៕

ប្រភពៈ VOA


ប្រជាជនកុះករក្នុងតួកគីបានអបអរលោក Erdogan បន្ទាប់ពីរដ្ឋប្រហារបរាជ័យ

គណបក្ស​បៃតង​នៅ​អាមេរិក​គាំទ្រ​​គុណធម៌​ជា​និរន្តរភាព​ប៉ុន្តែ​ត្រូវ​ប្រយុទ្ធ​ដើម្បី​ទទួល​បាន​អ្នក​គាំទ្រ

ប្រជាជនកុះករក្នុងតួកគីបានអបអរលោក Erdogan បន្ទាប់ពីរដ្ឋប្រហារបរាជ័យ

ប៉ាគីស្ថាន៖​នារី​តារា​បណ្តាញសង្គម​ម្នាក់​ត្រូវ​បាន​បងប្រុស​បង្កើត​សម្លាប់​ចោល