អាហារ​ជំនួយ​ភ្នែក​ដ៏​ល្អ​ទាំង ៥ ប្រភេទ

មនុស្សយើងម្នាក់ៗមានតែភ្នែកមួយគូប៉ុណ្ណោះ ដូច្នេះការថែរក្សាភ្នែកគឺជារឿងដ៏សំខាន់។ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថារបបអាហារប្រចាំថ្ងៃរបស់អ្នកក៏អាចជះឥទ្ធិពលដល់សុខភាពភ្នែករបស់អ្នកដែរនៅពេលដែលអាយុរបស់អ្នកវិវឌ្ឍទៅមុខ។ ដូច្នេះ ជាការល្អ អ្នកគប្បីដាក់បញ្ចូលអាហារខាងក្រោមនេះចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីជួយពង្រឹងសុខភាពភ្នែកឱ្យបានល្អប្រសើរ។

១. ផ្លែប៉េងប៉ោះ៖ អ្នកអាចទទួលទានផលិតផលដែលធ្វើពីប៉េងប៉ោះ ឬទទួលទានវាឆៅជាមួយនឹងប្រេងអូលីវបន្តិចដើម្បីបង្កើនសារធាតុដែលប្រឆាំងនឹងជំងឺមហារីកនៅក្នុងរាងកាយរបស់យើង។

អាហារ​ជំនួយ​ភ្នែក​ដ៏​ល្អ​ទាំង ៥ ប្រភេទ

២. បន្លែពណ៌បៃតងចាស់៖ មានសារធាតុម្យ៉ាងដែលជួយការពារភ្នែកពីកម្តៅថ្ងៃ ឬពន្លឺមិនល្អផ្សេងៗដែលជះលើភ្នែក។

អាហារ​ជំនួយ​ភ្នែក​ដ៏​ល្អ​ទាំង ៥ ប្រភេទ

៣. ស៊ុត៖ មិនខុសពីផ្លែប៉េងប៉ោះ និងបន្លែពណ៌បៃតងទេ ពោលគឺជួយដល់សុខភាពភ្នែកបានល្អ

អាហារ​ជំនួយ​ភ្នែក​ដ៏​ល្អ​ទាំង ៥ ប្រភេទ

៤ . ត្រីសាល់ម៉ុន (Salmon)៖ មានសាធាតុ អូមេហ្គា ស្រីុ ហ្វេតធី អាស៊ីតស៏ (omega-3 fatty acids) ដែលជួយភ្នែកបានល្អបំផុត ព្រោះវាអាចជួយកម្ចាត់បញ្ហាងងឹតភ្នែកពេលចាស់ជរា និងជួយព្យាបាលបញ្ហាភ្នែកស្ងួតបានយ៉ាងល្អ។

អាហារ​ជំនួយ​ភ្នែក​ដ៏​ល្អ​ទាំង ៥ ប្រភេទ

៥. ពោត៖ ពោតលឿងក៏ជាប្រភពជំនួយភ្នែកល្អមួយដែរ។ អ្នកអាចទទួលទានពោតអំឡុងពេលទទួលទានអាហារដូចជាត្រីសាល់មុនដែរ។

អាហារ​ជំនួយ​ភ្នែក​ដ៏​ល្អ​ទាំង ៥ ប្រភេទ

ប្រភព៖ mohameas

  • អាហារ​ជំនួយ​ភ្នែក​ដ៏​ល្អ​ទាំង ៥ ប្រភេទ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:សុខភាព
Tags: