Ronaldinho ៖ Neymar កំពុង​រីកចម្រើន​នៅ​ Barcelona ក៏​ព្រោះ​មាន​ការ​ជួយណែនាំ​ពី​​ Messi

អតីតតារាបាល់ទាត់ឆ្នើមរបស់ប្រេស៊ីលគឺកីឡាករ Ronaldinho ថ្មីនេះបានលើកឡើងថាកីឡាករ Neymar អាចរីករចម្រើន Barcelona បានដោយសារមានការណែនាំរបស់ Messi ។

ដោយ Ronaldinho បាននិយាយថា « វាជារឿងដ៏ល្អក្នុងនាមជារៀមច្បងខ្ញុំធ្លាប់ជួយបង្ហាញផ្លូវសម្រាប់ Messi ហើយនៅពេលនេះគេកំពុងបន្តណែនាំផ្លូវទៅកាន់ Neymar ដើម្បីឲ្យគេមានភាពរីកចម្រើននៅ Barcelona » ។

Ronaldinho បន្តថា « វាពិតជាសំខាន់ដែលកីឡាករដែលមានបទពិសោធន៍ជួយបង្ហាញផ្លូវដើរដែលល្អទៅកាន់កីឡាករវ័យក្មេង ។ ហើយខ្ញុំជឿថាហេតុផលនេះគឺជាមូលហេតុដែល Neymar អាចសម្របខ្លួននឹងលេងបានល្អនៅ Barcelona » ។

គួររំលឹកថា Neymar បានចូលរួមជាមួយ Barcelona កាលពីឆ្នាំ២០១៣ ហើយតាំងពីចូលរួមគេបានអភិវឌ្ឍន៍កម្រិតកាន់តែប្រសើរក្នុងការបង្ហាញខ្លួន១៤១ប្រកួតឲ្យ Barcelona គេបានស៊ុតបញ្ចូលទីបាន៨១គ្រាប់ និងរួមចំណែកជួយ Barcelona ឈ្នះពានចំនួន៨ផងដែរ ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Ronaldinho ៖ Neymar កំពុង​រីកចម្រើន​នៅ​ Barcelona ក៏​ព្រោះ​មាន​ការ​ជួយណែនាំ​ពី​​ Messi已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/18  Category:កីឡា
Tags: