វី​ជេ អា​ណូ ហោះ​ពី​អាមេរិក​មក​ចាប់​អាជីព​សិល្បៈ​ជាថ្មី ( មាន​វីដេអូ )

6 Videos


មហាជនជាច្រើនមានការភ្ញាក់ផ្អើល នៅពេលឃើញអតីតពិធីការិនី នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ វីជេ អាណូ បានបង្ហាញមុខជាថ្មី ជាមួយ និង ការប្រកាសថា វិលចូលសិល្បៈក្រោយពីបាត់មុខប្រមាណជា ៧ ឆ្នាំ ។ អ្វីដែល ចាប់អារម្មណ៍ អាណូ ទើបត្រលប់មកពីសហរដ្ឋអាមេរិកប៉ុន្មានថ្ងៃមុននេះ ។

P9

វី​ជេ អា​ណូ ហោះ​ពី​អាមេរិក​មក​ចាប់​អាជីព​សិល្បៈ​ជាថ្មី ( មាន​វីដេអូ )

ថ្មីៗនេះគេបានឃើញរូបថតរបស់ អាណូ រួមជាមួយប្រុសស្អាត អេនឌី ហើយលោក អេនឌី បានធ្វើការប្រកាសថា វីជេ អាណូ និង ចាប់ផ្តើមការងារសិល្បៈជាថ្មីម្តងទៀត ។ មានការភ្ញាក់ផ្អើលពីសំណាក់ មហាជន ដោយសារអាណូ បានបាត់មុខប្រមាណជា ៧ ឆ្នាំក្រោយពីមានរឿងអាស្រូវកើតឡើង ។ អ្វីដែលចាប់ អារម្មណ៍អាណូ មានសម្រស់ស្រស់ស្អាតប្លែក និង រក្សាបាននូវរូបរាងតូចច្រលឹង ទោះបីនាងមាន វ័យច្រើន ក៏ដោយ ។ អេនឌី ដែលជាមិត្តជិតដិតជាមួយ អាណូ បាននិយាយថា អាណូ ទើប និង ត្រលប់មកពីសហរដ្ឋអាមេ រិករយៈពេលជាងមួយអាទិត្យ ។ នាងមានគម្រោង និង ចាប់អាជីពជាពិធីការិនីជាថ្មីម្តងទៀត ។ ប៉ុន្តែយ៉ាងណា ពេលនេះមិនទាន់មានខាងស្ថានីយទូរទស្សន៍ណាមកទាក់ទង អាណូ នោះទេ ។

វី​ជេ អា​ណូ ហោះ​ពី​អាមេរិក​មក​ចាប់​អាជីព​សិល្បៈ​ជាថ្មី ( មាន​វីដេអូ )

ទោះជាយ៉ាងណា អេនឌី មិនបានប្រាប់ថា អាណូ ត្រលប់មកស្រុកខ្មែររយៈពេលយូរប៉ុណ្ណានោះឡើយ ។ មហាជនជាច្រើននៅតែគាំទ្រការវិលចូលសិល្បៈរបស់ អាណូ ។ ក្នុងនោះក៏មានការសរសើរថា អាណូ នៅតែមានសម្រស់ស្រស់ស្អាតគួរឱ្យស្រលាញ់ ៕ ចេនី

វី​ជេ អា​ណូ ហោះ​ពី​អាមេរិក​មក​ចាប់​អាជីព​សិល្បៈ​ជាថ្មី ( មាន​វីដេអូ )