ប្រពន្ធ យ៉ាង​គួ ក្នុង​រឿង «​យុ​ទ្ធិ​សិល្ប៍​បក្សី​ចម្លែក​» កំពុងមាន​ផ្ទៃពោះ​?

6 Videos

ថ្មីៗនេះប្រពន្ធរបស់ លោក ហួង សៀវមិង (Huang Xiaoming) តួអង្គ យ៉ាង គួ ក្នុងរឿង «យុទ្ធិសិល្ប៍បក្សីចម្លែក» ឬ«The Return of the Condor Heroes 2006» នាង យ៉ាង យិង (Angelababy) ត្រូវបានមហាជាជនជាច្រើននិយាយថា នាងកំពុងមានផ្ទៃពោះ ។

P9

ប្រពន្ធ យ៉ាង​គួ ក្នុង​រឿង «​យុ​ទ្ធិ​សិល្ប៍​បក្សី​ចម្លែក​» កំពុងមាន​ផ្ទៃពោះ​?

ពាក្យចរចាមអារាមនេះដែរ កើតឡើងបន្ទាប់ពីមានមហាជនមួយចំនួនធំប្រទះឃើញនាង យ៉ាង យិង នៅក្នុងមន្ទីរពេទ្យទីក្រុងស៊ាងហៃដើម្បីពិនិត្យផ្ទៃពោះ ។ ជាមួយគ្នានេះដែរគេក៏បានឃើញលោក ហួង សៀវមិង និង ឪពុកម្ដាយរបស់គេទៅមើលនាង យ៉ាង យិង ដល់មន្ទីរពេទ្យផងដែរ មិនត្រឹមប៉ុណ្ណោះពួកគេបាននៅរង់ចាំរហូតទាល់តែនាង យ៉ាង យិង ចេញពីបន្ទប់ពិនិត្យ ហើយក៏ឃើញលោក ហួង សៀវមិង ដឹកដៃប្រពន្ធរបស់គេជាមួយកាយវិកាថ្នមៗដែលមើលទៅហាក់ដូចជាមានការប្រុងប្រយ័ត្នខ្ពស់បំផុត ។ ទាក់ទងជាមួយគ្នានេះដែរមានអ្នកសារព័ត៌មានជាច្រើនបានសួរដេញដោលទៅអ្នកគ្រប់គ្រងរបស់ តារាសម្ដែង យ៉ាង យិង អំពីពាក្យចរចាមអារាមដែលថានាងមានផ្ទៃពោះ ប៉ុន្តែទោះជាយ៉ាងណាអ្នកគ្រប់គ្រងរបស់នាងរូបនោះបាននិយាយទៅកាន់អ្នកព័ត៌មានថា ចង់ដឹងទៅសួរប្ដីរបស់នាងទៅ ។

ប្រពន្ធ យ៉ាង​គួ ក្នុង​រឿង «​យុ​ទ្ធិ​សិល្ប៍​បក្សី​ចម្លែក​» កំពុងមាន​ផ្ទៃពោះ​?

គួរបញ្ជាក់ដែរថា តារាសម្ដែង-ចម្រៀងវ័យ ៣៨ ឆ្នាំ លោក ហួង សៀវមិង និង តារាសម្ដែង-ម៉ូដែល វ័យ ២៧ ឆ្នាំនាង យ៉ាង យិង បានចាប់ដៃគ្នាចូលរោងការកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៥ ហើយក្នុងកំឡុងពេលនេះមានពាក្យចរចាមអារាមជាច្រើនបានលើឡើងថា នាង យ៉ាង យិង កំពុងមានផ្ទៃពោះ ៕ (ប្រភព៖ ឡូលីប៉ប) កុសល